ព័ត៌មានជាតិ

ជនជាតិឥណ្ឌា២នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនចោទពីបទឆបោករំលោភលើសេចក្តីទុកចិត្ត

ស្វាយរៀងៈ ជនជាតិឥណ្ឌាចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងបាវិតធ្វើការចាប់ឃាត់ខ្លួន ពីបទឆបោករំលោភលើសេចក្ដីទុកចិត្ត កាលពីថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចកាស៊ីណូថាយថិនឃីង មានទីតាំងក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាមុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ មានករណី ជនជាតិឥណ្ឌាពីនាក់បោកប្រាក់៣,៦៩៩,៧៣២ដុល្លារ ពីក្រុម​ហ៊ុន​កា​ស៊ីណូ ថាយថិនឃីង (TITANKING) ចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ ក្រោយពីទទួលបានពាក្យ​បណ្តឹង​ពីក្រុមហ៊ុនកាស៊ីណូ ភ្លាម លោកវរ:សេនីយ៍ទោ កែវ គង់ អធិការនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានដឹកនាំកម្លាំងចុះដល់ទីតាំងដែលជនសង្ស័យស្នាក់នៅ ដោយមាន​ការ​ចូលរួមសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ផងនោះ បានសម្រេចធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។ ក្នុងនោះដែរ ជនសង្ស័យទី១មានឈ្មោះ PANCHAL SUNIL MUKESHKUMAR ភេទប្រុស ឆ្នាំកំណើត១៩៧៩ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ G2007011ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ​២០០៧ ។ ជនសង្ស័យទី២ឈ្មោះ SHAH MANTHAN JAYMISHKUMAR ភេទប្រុស ឆ្នាំកំណើ១៩៨៧ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ M0588943 ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤។ មូលហេតុ ជំពាក់ប្រាក់កាស៊ីណូ(ថ្លៃជួលកាស៊ីណូ ប្រាក់ខែបុគ្គលិក)។

បច្ចុប្បជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំនុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់​តុលាការ​ចាត់ការតាមច្បាប់ផ្លូវច្បាប់ ៕

ឆបោកឆបោកឆបោកឆបោកឆបោកឆបោកឆបោកឆបោក

មតិយោបល់