ព័ត៌មានជាតិ

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់សម្រាប់ថ្ងៃទី១៥ ខែកញ្ញានេះ

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍​កម្ពស់​ទឹកជំនន់ ដោយគិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០១៦នេះ ។

ព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃដែលមានបង្ហាញពីស្ថានភាពកម្ពស់ទឹកជំនន់នៅតាមស្ថានីយជលសាស្ត្រ ទាំង៧រួមមាន ទន្លេមេគង្គ-ស្ទឹងត្រែង ទន្លេមេគង្គ-ក្រចេះ ទន្លេមេគង្គ-កំពង់ចាម ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-ចតុមុខ ទន្លេបាសាក់ -កោះខែល និងទន្លេសាប -ព្រែក្តាម។

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃនេះ ក៏បានព្យាករណ៍ពីកម្ពស់ទឹកទន្លេ នៅតាមស្ថានីយជលសាស្ត្រទាំង៧ ចាប់ពីថៃ្ងទី១៦ ខែកញ្ញា រហូតដល់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៦ នេះផងដែរ ៕

ព្យាករណ៍កម្ពសទឹក ១៥ កញ្ញា

មតិយោបល់