ព័ត៌មានជាតិ

បុរសម្នាក់ ឡើងទៅយកឃ្មុំលើដើមស្តៅធ្លាក់រងរបួសធ្ងន់

ឧត្តរមានជ័យ: បុរសម្នាក់បាន ធ្លាក់លើដើមស្តៅ កម្ពស់០៦ម៉ែត្រចុះមកខាងក្រោម ខណ:ដែលកំពុងឡើងយកឃ្មុំ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់និង​បាក់ក ដៃខាងឆ្វេង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៥០ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កេន កី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្រោយ​កើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ជួយសង្គ្រោះយកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តឧត្តរមានជ័យតែម្តង ៕

ធ្លាក់ពីលើដើមស្តៅ

ធ្លាក់ពីលើដើមស្តៅ

ធ្លាក់ពីលើដើមស្តៅ

មតិយោបល់