ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារទម្លាក់គ្រាប់នៅតំបន់ Gaza Strip របស់ពួកប៉ាឡេស្ទីន

អ៊ីស្រាអែល: យន្តហោះចម្បាំងយោធារបស់អ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំង តាមផ្លូវអាកាស ចំនួនបី នៅតំបន់ Gaza Strip ក្រោយមានសកម្មភាពឡោមព័ទ្ធឈ្លានពាន ទឹកដីឆ្នេរសមុទ្រពី ពួកប៉ាទ្បេស្ទីន។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ការវាយប្រហារលើកទីមួយ បានធ្វើទ្បើងនៅតំបន់ដែលជាកម្មសិទ្ធិរបស់កងពលតូច Ezzedine al-Qassam ជាយោធាប៉ាឡេស្ទីននៃចលនាតស៊ូហាម៉ាស ស្ថិតនៅភាគពាយព្យនៃទីក្រុង Beit Lahia រយ:ពេលប៉ុន្មានម៉ោងនាព្រឹកថ្ងៃព្រហស្បតិ៍ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Arabic-language Safa បានរាយការណ៍។

ចំណែកការវាយប្រហារលើកទីពីរ ត្រូវបានកំណត់គោលដៅលើអាកាសនៅតំបន់មួយ ក្នុងទីក្រុង Shima ភាគពាយព្យនៃទីក្រុង Beit Shima បណ្តាលឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ និងលើកទីបីនៅមូលដ្ឋាន Yarmouk នៃកងពលតូច Qassam Brigades ភាគខាងកើតសង្កាត់ Shuja’iyya ក្នុងទីក្រុងហ្គាហ្សា។

គួរបញ្ជាក់ដែរថា ខណ:នេះមិនទាន់មានរបាយការណ៍ជាបន្ទាន់អំពី ការស្លាប់ និងរបួសនៅទ្បើយទេ៕

israeli-warplanes-strike-palestines-gaza-strip

israeli-warplanes-strike-palestines-gaza-strip%e1%9f%a1

israeli-warplanes-strike-palestines-gaza-strip%e1%9f%a2

//youtu.be/Rsa_hDM54Oc

មតិយោបល់