ភ្នំពេញ:អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ ធ្វើការបង្ហាញមុខ មុខសញ្ញាឆក់ និងប្លន់ យ៉ាងសកម្ម ទាំង ០៧នាក់។
លោកអធិការ ម៉ក់ ហុង បានថ្លែងប្រាប់ Post News ឱ្យដឹងថា មុខសញ្ញឆក់ និងប្លន់ ០៧នាក់នេះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយកម្លាំងអន្តរាគមន៍ ខណ្ឌសែនសុខ ចុះឃាត់ និងបង្ក្រាបបាន ខណៈពួកវាណាត់គ្នា បម្រុងមកលេង ហ្គេមបាញ់ត្រី មួយកន្លែង កាលពីម៉ោង០០និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៤ មេសា ២០១៦ នៅចំណុចផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកអធិការ បន្តទៀតថា មុនឃាត់ខ្លួន ក្រុមខាងលើ គឺកម្លាំងរបស់លោក បានធ្វើការស្រាវជ្រាវ និងតាមដាន រាប់ខែមកហើយ លុះដល់វេលាខាងលើ កម្លាំងសម្ងាត់ បានរាយការណ៍ មកប្រាប់ថា ក្រុមខាងលើ និងមក ប្រមូលផ្តុំគ្នា លេងហ្គេមបាញ់ត្រី នៅចំណុចភូមិខាងលើ ទើបកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានសហការណ៍ ជាមួយកម្លាំងអត្តរាគមន៍ ខណ្ឌសែនសុខ តាមច្បាម និងឃាត់ខ្លួន ក្រុមខាងលើ បាន ០៧នាក់ យកមកសាកសួរ នៅប៉ុស្តិ៍ភ្នំពេញថ្មី។
ជនសង្ស័យ ទាំងអស់នោះ រួមមានជាអាទិ៍៖
ទី១ ឈ្មោះ ឃុន សុខន អាយុ ២២ឆ្នាំ
ទី២ ឈ្មោះ ម៉ៅ ចាន់វាសនា អាយុ ២៤ឆ្នាំ
ទី៣ ឈ្មោះ ភឿង យា អាយុ ២៦ឆ្នាំ
ទី៤ ឈ្មោះ សូរ សារ៉ាត់ អាយុ ២៦ឆ្នាំ
ទី៥ ឈ្មោះ មឿន ដែនឧត្តម អាយុ ១៩ឆ្នាំ
ទី៦ ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ ២៨ឆ្នាំ និង ទី៧ ឈ្មោះ សុខ ខមរា អាយុ ១៩ឆ្នាំ។
ជនសង្ស័យទាំង ៧នាក់ ត្រូវបញ្ជួរទៅកាន់តុលាការ នៅព្រឹកនេះ។ ហើយនៅក្នុងនោះ លោក ម៉ក់ ហុង ឣធិការខណ្ឌសែនសុខ បានឧបត្ថម្ភថវិកា ចំនួន ៤០មឺុនរៀល ដល់លោកមេប៉ុស្ដិ៍ភ្នំពេញថ្មី៕
មតិយោបល់