ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជួបសំណេះសំណាលជាមួយសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តរតនគិរី

រតនគិរីៈ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១៥ ខែកញ្ញា បានជួបសំណេះសំណាលជាមួយជាមួយសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តរតនគិរី។

នៅក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្រ្តីដែលជាប្រធានសមាគមនេះ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

លោកស្រីបានលើកឡើងពីរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ដោយឡែកវិស័យកិច្ចការនារីវិញ ក៏ត្រូវបានគិតយូរយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ពីសំណាក់រាជរដ្ឋាភិបាល។

លោកស្រីបន្ថែមថា ស្រ្តីត្រូវផ្តល់តម្លៃឲ្យខ្លួនឯង ជាពិសេសគឺការផ្តល់ឱកាសដល់ខ្លួនឯងចូលរួមគ្រប់កិច្ចការសង្គម ក៏ដូចជាកិច្ចការនយោបាយដើម្បីឲ្យស្រ្តីមានឋានៈ តួនាទីក្នុងការបម្រើប្រទេសជាតិដូចបុរស ដូច្នេះស្រ្តីត្រូវមានសាមគ្គី ស្រឡាញ់គ្នាក្នុងការលើកកម្ពស់សិទ្ធិ និងចូលរួមគ្រប់កិច្ចការទាំងអស់៕

photo_2016-09-15_21-36-34photo_2016-09-15_21-36-37photo_2016-09-15_21-36-39photo_2016-09-15_21-36-42

មតិយោបល់