ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សុខ ពិសី នៅតែរំពឹងលើរឿងថតមិនទាន់ចប់

ភ្នំពេញៈ មកទល់ពេលនេះខ្សែរឿងប្រចាំឆ្នាំ២០១៦របស់ផលិតកម្មសាន់ដេនៅតែថតមិនទាន់ចប់ ដោយសូម្បីតែចំណងជើងក៏ត្រូវប្ដូរពីពាក្យ«អាឡេវចូលក្រុង»ទៅជាចំណងជើងថ្មី ដែលមិនទាន់ឯកភាពនោះដែរ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺរឿងមួយនេះ បានធ្វើឲ្យសុខ ពិសី ដែលជាតួអង្គឯករំពឹងយ៉ាងខ្ពស់ បើទោះជារឿងទាំងមូលនៅមិនទាន់បានបញ្ចប់នៅឡើយដែលមកទល់នឹងពាក់កណ្ដាលខែកញ្ញាទៅហើយ។

សុខ ពិសី បានសារភាពថា ខ្សែរឿងដែលនាងបានថតឲ្យផលិតកម្មសាន់ដេ ទើបតែថតបានប្រមាណជា៩០ភាគរយប៉ុណ្ណោះ ខណៈដែលចំណងជើងរឿងក៏ត្រូវផ្លាស់ប្ដូរហើយមិនទាន់ត្រូវគ្នាក្នុងការជ្រើសរើស។ នាងថារឿងនេះ ខ្លួនសម្ដែងជាលើកទី១ជាមួយលោកឆាយ វិរៈយុទ្ធ និងត្រូវបានអ្នកនិពន្ធឲ្យសម្ដែងជាតួនារីដែកមានចរឹកច្រឡឺមខុសប្លែកពីរឿងមុនៗ ដែលនាងបញ្ជាក់ថាធ្វើឲ្យនាងពិបាកមិនងារសម្ដែងបានត្រូវភ្លាមៗ។ ក្នុងនោះសូម្បីតែប្លង់ក្នុងរឿងក៏ត្រូវផលិតករឲ្យសម្ដែងដោយម៉ត់ចត់ជាងមុនផងដែរ ទើបបណ្ដាលឲ្យរឿងមួយនេះថតយូរខុសពីរឿងសាន់ដេកន្លងមក។

រឿងនេះនាងថា ជារសជាតិដំបូងដែលនាងបានប៉ះជាលោកតារាចម្រៀងលោកឆាយ វិរៈយុទ្ធ ក្នុងពេលដែលរឿងទាំងមូលក៏ត្រូវបន្ថែមសាច់រឿងខុសពីប្លង់បានកំណត់ ទើបជាហេតុផលឲ្យរឿងចេះតែបន្តអូសបន្លាយ និងថតមិនទាន់ចប់។ បើទោះជាលោកឆាយ វិរៈយុទ្ធ បានជាប់តំណែងជាតួដែលមានការរិះគន់ថាមានចរឹកឆ្មើងឆ្មៃ និងត្រូវគេមើលឃើញថាមានការថយចុះប្រជាប្រិយភាពជាងមុន ក៏សុខ ពិសី នៅតែជឿជាក់ថាជោគជ័យបើរឿងរបស់នាងចាក់បញ្ចាំងជាផ្លូវការ។ យ៉ាងណាមិញ គេមិនទាន់ដឹងថាអ្វីដែលនាងរំពឹងទុក នឹងទទួលជោគជ័យកម្រិតណានៅឡើយទេ បើធៀបនឹងការសម្ដែងរឿងដែលនាង និងលោកខេមរៈ សិរីមន្ត និងជាមួយលោកនីកូ ធ្លាប់សម្ដែងជាតួឯកប៉ះគ្នាដែលធ្លាប់កក្រើកមហាជននោះ៕

https://youtu.be/aGYl9w4tx7E

photo_2016-09-16_00-21-33photo_2016-09-16_00-21-36photo_2016-09-16_00-21-38photo_2016-09-16_00-21-40photo_2016-09-16_00-21-43photo_2016-09-16_00-21-45photo_2016-09-16_00-21-48photo_2016-09-16_00-21-50photo_2016-09-16_00-21-52photo_2016-09-16_00-21-54photo_2016-09-16_00-21-56

មតិយោបល់