ព័ត៌មានជាតិ

រថយន្តក្រុងមួយគ្រឿង បានបើកបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់បាក់ដៃឆ្វេង

(ភ្នំពេញ ) ៖ រថយន្តក្រុងមួយគ្រឿងបានបើកបុកម៉ូតូពីក្រោយ បានធ្វើឲ្យបុរសជាអ្នករត់ម៉ូតូឌុបបាក់ដៃខាងឆ្វេង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៦ ដែលស្ថិតនៅក្បែរស្ថានីយ៍ទូរទស្សន៍ CNC ផ្លូវជាតិលេខ ៥ ភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌឫស្សីកែវ ។ 
បើតាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូជិះពីត្បូងទៅជើង ស្របទិសគ្នាជាមួយនិងរថយន្ត ដោយក្នុងនោះខាងរថយន្តបានបើកលឿនរួចចុចសីុភ្លេ ទើបធ្វើឲ្យបុរសដែលជិះម៉ូតូស្របទិសគ្នានោះ បានរអិលដុំថ្មដួល ទើបដៃគាត់ខាងឆ្វេងចូលទៅក្រោមកង់រថយន្តក្រុងខាងមុខ បានបណ្តាលឲ្យបាក់ដៃខាងឆ្វេងតែម្តង ។ 
ជនរងគ្រោះមានឈ្មោះ ឡាយ សុផាតណា ភេទ ប្រុស អាយុ ប្រហែល ជា ៦៣ឆ្នាំ ។ ចំណែកឯអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ ដោយ បន្សល់ ទុកតែរថយន្ត និងអ្នកធ្វើដំណើរនៅទីនោះ ។ 
រថយន្តដែលបង្កនោះម៉ាក ហីុយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-9112 ជារបស់ក្រុមហ៊ុន ភី អេស ដឹកអ្នកដំណើរ ចំណែកឯម៉ូតូរបស់ជនរងគ្រោះម៉ាក សេកូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ង-2597 ភព1 ។ 
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ព្រមទាំងបានយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុក្ខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ 

   
    
    
 

មតិយោបល់