(សេអ៊ូល)៖ យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសកូរ៉េខាងត្បូងប្រភេទ KF-16 បានធ្លាក់កាលពី វេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦ នេះ ម៉ោងទៅទីក្រុងសេអ៊ូល ទៅលើតំបន់ភាគខាងត្បូងប្រទេស ប៉ុន្តែពីឡុតទាំងពីររូបបានចុចឆ័ត្រយោង ចេញដោយសុវត្ថិភាព មុនយន្តហោះធ្លាក់។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ។
ចំពោះកត្តាចម្បងដែលនាំឲ្យយន្តចម្បាំងខាងលើនេះធ្លាក់ នៅស្រុក Cheongsong នោះនៅមិនទាន់ មាននរណាដឹងនោះឡើយ។ ប៉ូលិសកំពុងស្ថិតនៅហ្នឹងកន្លែងកើតហេតុនៅឡើយ ដើម្បីស៊ើបអង្កេត ករណីនេះ ប៉ុន្តែវាទំនងជាមិនមែនបណ្តាលមកពីការវាយប្រហារណាមួយនោះឡើយ សម្រាប់ការ សន្និដ្ឋានតំណាក់កាលដំបូង៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់