(ណៃពិដោ)៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និង ជាប្រធានគណបក្សកាន់អំណាច (NLD) លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជាផ្លូវការក្លាយជារដ្ឋមន្ត្រីក្រសួងចំនួនបួនក្នុងពេលតែមួយ ដូចជា ក្រសួងការបរទេស, ក្រសួងអប់រំ, ក្រសួងអគ្គិសនី, និង ក្រសួងថាមពល។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។
ការតែងតាំងជាផ្លូវការនេះ បានធ្វើឡើងនៅក្នុងសភាជាតិមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីណៃពិដោ ដោយលោក U Mann Win Khaing Than ជាប្រធានសភាបានធ្វើជាអធិបតីភាពក្នុងពិធីស្បថចូលកាន់តំណែង នៃមន្ត្រីសំខាន់ៗក្នុងជួររដ្ឋាភិបាលថ្មី។ តំណែងរបស់លោកស្រី ស៊ូជី នឹងតម្រូវឲ្យលោកស្រីបំពេញការងារ យ៉ាងសកម្មផងដែរ ក្នុងការិយាល័យប្រធានាធិបតីភូមា លោក U Htin Kyaw ដែលទើបស្បថឡើង កាន់តែតំណែងកាលពីប៉ុន្មានម៉ោងមុននេះ៕
ព័ត៌មានអន្តរជាតិ
មតិយោបល់