ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី កាត់ដីជូនពលរដ្ឋ៥ភូមិនៅសង្កាត់កាចាញ ឲ្យកាន់ប្លង់ស្របច្បាប់

រតនគិរីៈ ជាកាដូថ្មីម្ដងទៀតសម្រាប់ប្រជាពលរដ្ឋនៅខេត្តរតនគិរីជាង១ពាន់គ្រួសារ ដែលនាយករដ្ឋមន្រ្តីកាត់ដីឲ្យ និងប្រគល់ប័ណ្ណកាន់កាប់ស្របច្បាប់ជូនពួកគាត់។

នៅពេលដែលនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ កញ្ញា ២០១៦ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅខេត្តរតនគិរី សម្ដេចនាយករដ្ឋមន្រ្តី ក៏បានផ្គល់កាដូថ្មី ជូនប្រជាពលរដ្ឋចំនួន១២៦០គ្រួសារ នោះគឺដីស្របច្បាប់ដែលជាដីកៅស៊ូរបស់រដ្ឋ ដែលប្រជាពលរដ្ឋកាន់កាប់យូរមកហើយ ស្ថិតនៅសង្កាត់កាចាញ ដែលមានភូមិចំនួន៥ គឺភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ ភូមិលេខ៤ និងភូមិលេខ៥ ។

ក្រោយពីប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរខេត្ត ក៏បានធ្វើការរៀបចំប្លង់កម្មសិទ្ឋិដីស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យមានសិទ្ធិកាន់កាប់រស់នៅនិងអភិវឌ្ឍលំនៅដ្ឋានឲ្យបានល្អសមរម្យ៕

photo_2016-09-16_11-10-08photo_2016-09-16_11-10-11photo_2016-09-16_11-09-56photo_2016-09-16_11-09-57photo_2016-09-16_11-09-59photo_2016-09-16_11-10-01photo_2016-09-16_11-10-02photo_2016-09-16_11-10-04photo_2016-09-16_11-10-06

មតិយោបល់