ព័ត៌មានជាតិ

ស្រវឹងស្រាចុះបង់សំណាញ់បណ្តាលឲ្យលង់ទឹកស្លាប់

កំពង់ធំ: បុរសម្នាក់ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះ ផឹកស្រាស្រវឹង រួចចុះបង់សំណាញ់រកត្រី និងដកព្រលឹតនៅក្នុងប្រឡាយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង ៣០នាទី ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅប្រឡាយខាងជើងភូមិវាលអំពិល ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ អ៊ឹម សុផាត ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិព្រៃវែង ឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មាន ពីអ្នកបានឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្របពេលដែលពេល ទំនេរក្នុង​ឪកាស​បុណ្យភ្ជុំបិណ្ឌ គេបានឃើញជនរងគ្រោះមានគ្នា៥នាក់ បាននាំគ្នាទៅបង់សំណាញ់ ថែមទាំងភ្ជាប់ទៅមួយនូវ ស្រាប៊ៀរ និងគ្រឿ​ង​សម្រាប់ផ្សំក្លែម ខណ:ពេលដែលបង់ត្រីបានមួយសន្ទុះ ក្រោយមក ក៏បានត្រីយកមកដុតក្លែមបណ្តើរ ច្រៀងលេងបណ្តើរ ចំណែក​ជនរងគ្រោះឈ្មោះ អ៊ឹម សុផាត មានអាការ:ស្រវឹងខ្លាំងជាងគេ ត្រូវបានមិត្តដែលផឹកស៊ីជាមួយគ្នា ហាមមិនឲ្យចុះទឹក លុះស្ងាត់​ជនរងគ្រោះក៏បាត់ពីវង់ផឹកស៊ី ក្រោយមកក៏បានឃើញលង់ទឹក ខណ:នេះមិត្តភក្កិបាននាំគ្នាស្ទុះទៅជួយស្រង់ ដើម្បីសង្រ្គោះអាយុ​ជីវិត តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕

លង់ទឹក

លង់ទឹក

លង់ទឹក

លង់ទឹក

មតិយោបល់