ព័ត៌មានជាតិ

Update: ផ្ទះ២ខ្នងរបស់ប្រជាពលរដ្ឋនៅស្រុកឆ្លូង ត្រូវអគ្គិភ័យឆេះទាំងស្រុង

ក្រចេះ: ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និងទ្រព្យសម្បត្តិមួយចំនួនធំ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លង ខេត្តក្រចេះ ត្រូវអគ្គិភ័យលេបត្របាក់ខ្ទេចម៉ត់គ្មានសល់ សល់តែកាំជណ្ដើរ កាលពីម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញានេះ។

លោកស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការស្រុកឆ្លូងបានឲ្យដឹងថា ផ្ទះទី១ ធ្វើអំពីឈើប្រក់ក្បឿងទំហំ 9 ម៉ែត្រ× 16ម៉ែត្រ ស្នើនិង4ដំបូល ត្រូវឆេះទាំងស្រុង ម្ចាស់ឈ្មោះ ហោ ស៊ីថូ ភេទប្រុស អាយុ៦២ឆ្នាំ សម្ភារៈខូចខាតរួមមាន៖ -ទូរទស្សន៍ចំនួន២គ្រឿង -ឈើក្តារចំនួន៣ម៉ែត្រគូប -ម៉ូតូ និងរ៉ឺម៉ក១គ្រឿង -ម៉ាស៊ីនដេរចំនួន១៤គ្រឿង -ប្រាក់ដុល្លា 350$ និងប្រាក់រៀល 200,000រៀលនិងអ៊ីវ៉ាន់លក់ដូរមួយចំនួនធំ។

ផ្ទះទី២ ធ្វើអំពីឈើប្រក់គ្រឿងដូចគ្នា មានទំហំ8ម៉ែត្រ × 16.5 ម៉ែត្រ ស្មើនិង4ដំបូល ត្រូវភ្លើងឆេះទាំងស្រុង ម្ចាស់ឈ្មោះ ខ្វន់ តាំងហន ភេទ ប្រុស អាយុ៧៨ឆ្នាំ សម្ភារៈខូចខាតមួយចំនួនរួមមាន៖ -ទូរទស្សន៍ចំនួន១គ្រឿង -ឈើក្តារចំនួន៣ម៉ែត្រគូបកន្លះ -ប្រាក់ដុល្លារ 1190$ និងប្រាក់រៀល 16,000,000៛ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួន។

ដោយឡែកផ្ទះទី២ ត្រូវភ្លើងឆេះប្រហែលជា៤០ភាគរយ មានម្ចាស់ឈ្មោះ វង្ស សុខឃឿន ភេទស្រី អាយុ៦០ឆ្នាំ ខូចខាតជញ្ជាំង និងដំបូលមួយចំហៀងប៉ុណ្ណោះ។

អធិការស្រុកឆ្លូងបានឲ្យដឹងទៀតថា អគ្គិភ័យប្រើប្រាស់រថយន្តស្នងការដ្ឋានខេត្តចំនួន២គ្រឿង និងរថយន្តអធិការដ្ឋាន១គ្រឿង ហើយបាញ់ពន្លត់អស់ចំនួន៩រថយន្ត ទើបភ្លើងបានរលត់ទាំងស្រុងនៅម៉ោង១៤និង៣០នាទី។

បញ្ជាក់៖ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីចេញពីបន្ទប់ដេករបស់ផ្ទះឈ្មោះ ហោ ស៊ីថូ ទើបបង្កជាអគ្គិភ័យនេះកើតឡើងតែម្តង។ ករណីអគ្គិភ័យនេះ ពុំបណ្តាលឲ្យមានរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

គូររំឭកផងដែរថា ករណីភ្លើងឆេះផ្ទះនៅខេត្តក្រចេះ កើតឡើងជាញឹកញាប់ណាស់ ដោយសារភ្លើងធូបទាន ផ្ទុះកំប៉ុងហ្គាស់ ហេតុនេះពលរដ្ឋខ្លួនឯង ត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង ពិសេសការអុចធូប ទាន និងប្តូរកំប៉ុងហ្គាស់ ត្រូវពិនិត្យឲ្យត្រឹមត្រូវ ហើយពេលចេញពីផ្ទះកុំភ្លេចបិទកុងតាក់ និងបារ៉ែតភ្លើងផងដែរ៕

https://youtu.be/t-4miE7L4-k

photo_2016-09-16_17-36-56photo_2016-09-16_17-36-57photo_2016-09-16_17-37-03photo_2016-09-16_17-37-05photo_2016-09-16_17-36-50photo_2016-09-16_17-36-51photo_2016-09-16_17-36-53photo_2016-09-16_16-05-07photo_2016-09-16_16-05-05photo_2016-09-16_16-04-57photo_2016-09-16_16-04-55photo_2016-09-16_16-05-13

មតិយោបល់