ព័ត៌មានជាតិ

គយ ចាប់ផ្តើមបន្តឹងត្រួតពិនិត្យទំនិញគេចពន្ធ ដើម្បីប្រមូលពន្ធឲ្យគ្រប់ និងលើសផែនការ

ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ឲ្យមន្រ្តីរបស់ខ្លួនខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីប្រមែប្រមូលចំណូលចូលថវិកាជាតិឲ្យបានគ្រប់ និងលើសផែនការ និងត្រៀមខ្លួនអនុវត្តផែនការចំណូលឆ្នាំ២០១៧ ឲ្យមានកំណើន ១០ភាគរយ ធៀបនឹងផែនការឆ្នាំ២០១៦។

យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះថា ស្របជាមួយនឹងផែនការអនុវត្តន៍សម្រាប់ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋាន បានណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ដើម្បីបញ្ជាក់ភាពត្រឹមត្រូវរវាងការប្រកាស និងទំនិញជាក់ស្តែង ជាពិសេសនោះគឺត្រូវផ្តោតការយកចិត្តទុកដាក់លើមុខទំនិញដែលជាមុខសញ្ញារត់គេចពន្ធដូចជា គ្រឿងអេឡិកត្រូនិក, ទូរស័ព្ទ, គ្រឿងអគ្គិសនី ភេសជ្ជៈ និងស្រា, គ្រឿងបន្លាស់រថយន្ត និងប្រេងឥន្ធនៈជាដើម៕

kory-3kory-1

មតិយោបល់