ស្វាយរៀង : ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីឆ្លងទន្លេបានជាង២ម៉ោងមូលហេតុឆ្លងទន្លេបានកន្លះ ម៉ោងស្រាប់តែហូរឈាមតាមទ្វាមាសរហូតសោះខ្លួន គាំងបេះដូងស្លាប់ នៅក្នុងបន្ទប់វះកាត់មន្ទីរពេទ្យខេត្តធ្វើឲ្យបុរសជាប្តីចោទប្រកាន់គ្រូពេទ្យសម្ភពថា មានការធ្វេសប្រហែសទុកប្រពន្ធគាត់ឲ្យហូរ ឈាមរហូតសោះអស់ពីខ្លួនបណ្តាលឲ្យស្លាប់។
ករណីសម្រាលកូនស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៥ មេសា ២០១៦នៅន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតនៅភូមិ ស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
អាវុធហត្ថខេត្ត បានឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ សៀង សុភាព អាយុ៣៣ឆ្នាំមានទីលំនៅភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានប្តីឈ្មោះ ញ៉ឹក រ៉ា អាយុ៣៥ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង។
ប្រភពបន្តទៀតថា ស្ត្រីរងគ្រោះឆ្លងទន្លេកូនទី២ កូនទីមួយឈ្មោះ ញឹម ស្រីសុភា អាយុ០៨ឆ្នាំហើយមានផ្ទៃពោះកូនទីពីរ គ្រប់ខែឆ្លងទន្លេ ប្តីក៏បានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង កាលពីវេលាម៉ោង៧ និង ០០ព្រឹកថ្ងៃទី២៥ មេសា ២០១៦ រហូតដល់ម៉ោង១១និង០០ព្រឹកទើបសម្រាលបានបុត្រ ស្រីម្នាក់គ្រូពេទ្យ បានសំអាតរួចរាល់នៅវេលាម៉ោង១១និង៣០នាទី។ហើយ នៅវេលាម៉ោង១២ និង០០ថ្ងៃត្រង់ស្រាប់តែចុកក្នុងពោះខ្លាំងហើយធ្លាក់ឈាម ប្អូនស្រីជនរងគ្រោះក៏បានរត់ទៅហៅគ្រូពេទ្យក៏ប៉ុន្តែ មានតែអ្នកគ្រូពេទ្យម្នាក់ ប៉ុណ្ណោះដោយប្រាប់ថា លោកវេជ្ជបណ្ឌិតទៅផ្ទះអស់ហើយរហូតដល់ម៉ោង១ និង០០រសៀលទើបមានលោកគ្រូពេទ្យមកដល់ឲ្យយកចុះពីជាន់ទី១. ទៅសាលវះកាត់នៅខាងក្រោមហើយឲ្យសាច់ញាតិយកឈាមមកដូររួចបញ្ចូលឈាមអស់២ផ្លោក ហើយគ្រូពេទ្យបានឲ្យប្តីរកឈាម២ផ្លោកទៀតដោយឲ្យសាច់ញាតិបរ ចាកឈាមយកមកប្តូររហូតដល់ម៉ោង២និង១០នាទីរសៀលគ្រូពេទ្យបានមកហៅប្តីទៅសាកសួរប្រវត្តិជម្ងឺរបស់ប្រពន្ធ គាត់ហើយគ្រូពេទ្យប្រាប់ថា ស្ត្រីរងគ្រោះមានជម្ងឺបេះដូង ពេលវះកាត់ហត់ដង្ហក់ខ្លាំងមិនអាចសង្គ្រោះបានទេ អស់លទ្ធភាពហើយ(ឈាម២ផ្លោកក្រោយមិនបានបញ្ចូលឲ្យជនរងគ្រោះទេ)។
ប្តីជនរងគ្រោះ និយាយថា ប្រពន្ធគាត់មិនដែលមានជម្ងឺបេះដូងទេ បើមានជម្ងឺគឺធ្លាប់មានជម្ងឺរលាកមាត់ស្បូន បន្ទាប់មកនៅវេលាម៉ោង២និង២០នាទីរសៀលស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់វះកាត់តែម្តង ទើបបុរសជាប្តីចោទថា គ្រូពេទ្យមានការធ្វេសប្រហែស ទុកឲ្យហូរឈាមរហូតអស់ពីខ្លួនបណ្តាលឲ្យគាំងបេះដូងស្លាប់ហើយពេលគាត់សួរថា តើពេលវះកាត់នោះរកឃើញមូលហេតុអ្វីបានបណ្តាលឲ្យហូរ ឈាមដូច្នេះ ក៏ប៉ុន្តែលោកគ្រូពេទ្យវះកាត់មិនប្រាប់ទេ។
បុរសជាប្តីបានដាក់ពាក្យបណ្តឹងទៅលោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឲ្យជួយរកយុត្តិធម៌ឲ្យប្រពន្ធកូនរបស់គាត់ហើយមន្ត្រីកងរាជអាវុធហត្ថខេត្តឲ្យដឹងថា នៅថ្ងៃទី២៦មេសា និងចុះទៅស្រាវជ្រាវក្នុងករណីនេះ៕
មតិយោបល់