ឧត្តរមានជ័យ៖ល្បែងកន្ទុយលេខខុសច្បាប់កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យរីកដូចផ្សិតតែសមត្ថកិច្ចប៉ូលិស សមត្ថកិច្ចអាវុធហត្ថមិនបង្ក្រាបដោយសារតែបានទទួលសំណែនពីពួកមេឆ្នោតធំៗទាំងនោះ ទើបបនល្បែងខុសច្បាប់ទាំងនោះមានភាព សុខសាន្ត និងបើកលែងបានម៉ាសេរី។
នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ប្រជាពលរដ្ឋលេងល្បែងស៊ីសងកន្ទុយលេខដោយសារតែមានការឃុប ឃិតគ្នាជាមួយនិងសមត្ថកិច្ចប៉ូលិស និងសមត្ថកិច្ចអាវុធហត្ថបានល្បែងលេងយ៉ាងនេះ ករណីបើកឲ្យលេងល្បែងកន្ទុយលេខនៅខេត្តឧត្តរមានជ័យ ខាងលើនេះគេពុំដែលឃើញសមត្ថកិច្ចចុះធ្វើការបង្ក្រាបចំពោះមេក្លោងធំៗម្តងណាឡើយ ព្រោះដោយសារមានការត្រូវរ៉ូវគ្នាទូទាំងខេត្តឧត្តរមានជ័យអស់ហើយ។
រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព តែសមត្ថកិច្ចនៅឧត្តរ មានជ័យ ដូចជាធ្វើមិនដឹងមិនឃើញចំពោះបទល្មើសដែលកើតឡើងនេះ ទាល់តែសោះឬមួយជាឆ្នាំងបាយរបស់សមត្ថកិច្ច? ហើយសំខាន់បំផុតនោះគឺស្រុកអន្លង់វែង ដែលមានឈ្មោះ វិន ភេទស្រីលក់កន្ទុយលេខនៅផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មរង្វង់មូល ទល់មុខការ៉ាសាំង(ខៀវ ឧត្តម)ទី២ឈ្មោះជឿន ភេទប្រុសលក់នៅផ្សារសេង ស៊ន់ទី៣ឈ្មោះភាព ភេទស្រីលក់នៅផ្សារសេង ស៊ន់ជួលផ្ទះអាទី ទី៤ឈ្មោះចែ ខួចលក់នៅមុខផ្ទះយាយគុយទាវទី៥លក់នៅផ្ទះសំណាក់សោភាទី៦ឈ្មោះតាវ៉ែនតាលក់ជាប់ផ្ទះសំណាក់ត្រពាំងប្រីយ៍៧ឈ្មោះយ៉ា លក់នៅទឹកជុំ ហើយក៏មានអ្នកជិះម៉ូតូដើរលក់តាមផ្ទះទៀតផង។
ពលរដ្ឋរិះគន់ថា ដោយសារតែមានវង់ល្បែងស៊ីសងកើតមាន ដូចម្រាមដៃនៅក្នុងស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ មួយរយះនេះគេកត់សម្គាល់ថា មានបទល្មើសចោរលួច ចោរឆក់ ចោរប្លន់ បានកើតមានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខាងលើ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនចង់អស់ជំនឿលើសមត្ថកិច្ច។
សូមលោក នេត្រ សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ គួរដុសក្អែលនិងស្រឿសរសៃ អស់លោក ដែលជានគរបាលមូដ្ឋានខ្លះផង ជៀសវាងខេត្តឧត្តមានជ័យ ពិសេសស្រុកអន្លង់វែង ក្លាយជាទី ក្រុងសៀងហៃទី២៕
មតិយោបល់