ព័ត៌មានជាតិ

ក្មេងប្រុសអាយុ៩ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់

ពោធិសាត់ៈ ក្មេងប្រុសម្នាក់ ខណៈកំពុងដងទឹកភ្លៀងក្នុងពាងផឹក ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចតាំងលួច ស្ថិតនៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់។

ក្មេងប្រុសរងគ្រោះឈ្មោះ ហៀម វី អាយុ៩ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ មានឪពុកឈ្មោះ មៀម ហៀម អាយុ៥៧ឆ្នាំ ចំណែកម្ដាយបានស្លាប់ចោលតាំងពីនៅតូចមកម្លេះ៕

photo_2016-09-17_09-19-41photo_2016-09-17_09-19-50photo_2016-09-17_09-19-55photo_2016-09-17_09-19-59

មតិយោបល់