ផ្ទះ ព័ត៌មានជាតិ First News: ន...

First News: នៅមុននេះបន្តិច រថយន្តកូរ៉បុកអ្នកជិះម៉ូតូ ០៣នាក់ ស្លាប់ភ្លាម នៅស្រុកថាឡាបរិវ៉ាត់

0

ស្ទឹងត្រែង: នៅមុនបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-6148 បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ ០៣នាក់ស្លាប់ទាំងអស់ភ្លាមៗ នៅកន្លែងកើតហេតុ។

បើតាមភ្នាក់ងារឆ្លើយឆ្លងព័ត៌មានរបស់ Post News បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅផ្លូវចូលជិតស្រុកថាឡាបរិវ៉ាត់ ពោលគឺចម្ងាយជិត ៣គីឡូម៉ែត្រពីស្ពានមេគង្គថ្មី។

ជនរងគ្រោះទាំង ០៣នាក់ដែលស្លាប់នោះ ត្រូវបានគេស្គាល់ឈ្មោះថា ទី១. គុណ រ៉ាឈុន ភេទប្រុស អាយុ ១៦ឆ្នាំ, ទី២. ឃុន សុខេ អាយុ ២០ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិជាមួយ ស្រែឫស្សី ជាមួយគ្នា និងទី៣. ឆាង លីម ហៅ មឹក ភេទប្រុស អាយុ ២៣ឆ្នាំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺភាគីខាងរថយន្ត និងម៉ូតូជិះបញ្ច្រាស់ទិសគ្នា ដោយខាងរថយន្តជិះក្នុងគោលដៅចេញពីខេត្ត ចំណែកភាគីម៉ូតូជិះចូលខេត្ត។ ក្រោយកើតហេតុអ្នកបើករថយន្តគេចខ្លួនបាត់ស្រមោល ខណ:ជនរងគ្រោះទាំងបីនាក់ ត្រូវសមត្ថកិច្ចទាក់ទងក្រុមគ្រួសារដើម្បីមកទទួលធ្វើបុណ្យលតាមប្រពៃណី៕

photo_2016-09-17_21-06-45

photo_2016-09-17_21-06-36

photo_2016-09-17_21-06-41

photo_2016-09-17_21-06-43

photo_2016-09-17_21-06-47

photo_2016-09-17_21-06-49

photo_2016-09-17_21-06-50

photo_2016-09-17_21-06-54

photo_2016-09-17_21-06-56

photo_2016-09-17_21-06-58

photo_2016-09-17_21-07-00

photo_2016-09-17_21-07-02

photo_2016-09-17_21-07-04

photo_2016-09-17_21-07-06

photo_2016-09-17_21-07-07

photo_2016-09-17_21-07-11

Loading...