ព័ត៌មានជាតិ

បុរស២នាក់ជិះម៉ូតូឌុបគ្នា ត្រូវ​រថយន្ត​ឡិចស៊ីសបុកស្លាប់

ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូឌុបគ្នា កំពុងធ្វើដំណើរតាមផ្លូវ ត្រូវរថយន្តឡិចស៊ីស បុកចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយមកអ្នកបើកបរបានបន្ថែមល្បឿនគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និងនាទី៣០នាទីយប់ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ក្បែរហាង សួនធម្មជាតិ លើផ្លូវលេខ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត១គ្រឿងម៉ាក ឡិចស៊ិស៤៧០ ពណ៌ស មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពី ត្បូងទៅជើង លុះមកដល់ចំណុចខាងលើរថយន្តបានបើកបុកម៉ូតូ១គ្រឿងម៉ាកស្មាស់វី ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-4681 ជិះដោយបុរសពីរនាក់ដែលកំពុងធ្វើដំណើរតាមបណ្តោយផ្លូវ លេខ៥៨៩ (ទិសដៅបញ្ច្រាសគ្នា) បណ្តាលឲ្យអ្នកជិះម៉ូតូ ស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។ សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីកើតហេតុរថយន្តបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុវាស់វែង និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូខូចខាងកម្រិតធ្ងន់ សមត្ថកិច្ចក៏បានប្រគល់ជូនក្រុមគ្រួសាររងគ្រោះ៕

//youtu.be/TEmqEhanp2E

photo_2016-09-18_08-21-20

photo_2016-09-18_08-20-46

photo_2016-09-18_08-20-48

photo_2016-09-18_08-20-56

photo_2016-09-18_08-20-58

photo_2016-09-18_08-21-00

photo_2016-09-18_08-21-12

photo_2016-09-18_08-21-14

មតិយោបល់