ព័ត៌មានជាតិ

ចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកម៉ូតូ និងអូសរត់រាប់គីឡូម៉ែត្រ…!

ភ្នំពេញ: បុរសម្នាក់ បើករថយន្ត Ford ស្លាកលេខ ខ.ម ទាំងសស្ថានភាពស្រវឹងជោកជាំ បានជ្រុលទៅបុកម៉ូតូ ដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ នៅមុខសាលា ជាស៊ីមសាមគ្គី ហើយបើកអូសរត់ជិតដល់ស្ថានីយបូមទឹកស្អុយ ផ្លូវ271 ទើបព្រមឈប់។

បើតាមព័ត៌មានសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ មានករណីគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូសេ125 ពណ៌ខ្មៅ ស្លាកលេខ 1FE-1700 បុកជាមួយម៉ូតូគុប70 ពណ៌ទឹកប៊ិច ស្លាកលេខ ទ.2842 ភ.ព1 នៅមុខសាលាជាស៊ីមសាមគ្គី នាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ហើយភាគីទាំងពីរ បានមកឈរជជែកគ្នា ដោយទុកម៉ូតូតាមផ្លូវ។

ខណ:កំពុងតែជជែកគ្នា មិនទាន់ត្រូវរ៉ូវផង នៅម៉ោង១០និង៤០នាទីយប់ថ្ងៃដដែល ក៏ស្រាប់តែមានរថយន្ត Ford ពណ៌ត្រេអ៊ី ស្លាកលេខ ខ.ម 1,2.7206 បើកយ៉ាងលឿនមកបុកម៉ូតូគុប ហើយអូសរត់ផ្អើលគេតាមផ្លូវ រួចក៏ត្រូវអាវុធហត្ថខណ្ឌចម្ការមនដេញស្ទាក់ឲ្យឈប់ តែអ្នកបើកបរព្យាយាមបើករត់ រហូតជិតដល់ស្ថានីយបូមទឹកស្អុយ មុខហាងផ្កាសួនធម្មជាតិ271 ទើបអ្នកបើកបរព្រមឈប់ប្រគល់ខ្លួនជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌទួលគោក បានមកនាំខ្លួនអ្នកបើកបរ ហើយស្ទូចយករថយន្ត និងម៉ូតូទៅកាន់អធិការនគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយតាមច្បាប់៕

photo_2016-09-18_08-38-28

photo_2016-09-18_08-38-21

photo_2016-09-18_08-38-23

photo_2016-09-18_08-38-25

photo_2016-09-18_08-38-27

មតិយោបល់