ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទជួញដូរគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងល្បាតបង្រ្កាបបទល្មើសព្រហ្មទណ្ឌខណ្ឌទួលគោកសហការជាមួយផ្នែកយុត្តិធម៌ និងប៉ុស្តិ៍បឹងកក់ទី១ បានឃាត់ខ្លួនជាក់ស្តែងវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើងប្លុករោងចក្រឆ្នាំង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ និងផ្លូវរថភ្លើង ក្រុមទី៥៤ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហ៊ុន ចម្រើន ហៅ ស្មាញភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងរោងផ្លូវរថភ្លើង ក្រុមទី១០៦ ក្រុមទី២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ទី២ឈ្មោះ នុត ម៉ាណែត ហៅណែត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងរោងផ្លូវរថភ្លើង ក្រុមទី២៧ ភូមិ២៤សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ទី៣.ឈ្មោះសឿង បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ -ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន២៤ថង់តូច -ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកTRUE ពណ៌ខ្មៅនិងម៉ាកNOKAIខ្មៅ) -កូនពិលពណ៌ខ្មៅ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងក្រុមល្បាតសហការជាមួយផ្នែកយុត្តិធម៌ និងប៉ុស្តិ៍បឹងកក់ទី១ បានធ្វើការល្បាតនៅចំណុចកើតហេតុក៏ស្រាប់តែប្រទះជនសង្ស័យទាំង០៣នាក់កំពុងឈរលក់គ្រឿងញៀន ក៏ធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀនចំនួន២៤ថង់តូច ហើយក៏ធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋាននគរខណ្ឌទួលគោកធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

photo_2016-09-18_09-01-38

photo_2016-09-18_09-01-36

មតិយោបល់