ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទផ្សំគំនិតក្នុងអំពើលួច

ព្រះសីហនុ: នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទីកម្លាំងជំនាញកណ្តាលនគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនឈ្មោះ ឡុង បញ្ញា ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់១ ក្រុង ខេត្រព្រះសីហនុ តាមដីការបង្គាប់ឲ្យចាប់ខ្លួនលេខ៥១ តពដ២០១៦ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដោយ លោកជា សុខហៀង ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ពីបទ សមគំនិតក្នុងអំពើរលួច ប្រព្រឹត្តនៅភូមិ៦ សង្កាត់៤ក្រុង ខេត្តព្រះសីហនុ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។ ជនសង្ស័យកំពុងចាត់ការតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕

photo_2016-09-18_21-00-25

មតិយោបល់