ក្រុមបិសាចក្រហមបានបរាជ័យក្រោមថ្វីជើងរបស់ Watford ៣-១ ក្នុងការប្រកួតកាលពីយប់មិញនេះ ខណៈដែលនេះជាការចាញ់៣ប្រកួតជាប់គ្នាហើយសម្រាប់ Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho ។
យ៉ាងណាមិញ ការបរាជ័យនេះគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ខាងលើមិនបន្ទោសខ្លួនឯងនោះទេ ដោយគិតថាលោកបានរៀបក្បួនត្រូវហើយ ប៉ុន្តែកីឡាករទេដែលមិនធ្វើតាម ហើយបណ្ដាលឱ្យមានលទ្ធផលអាក្រក់បែបនេះ។ អតីតអ្នកចាត់ការដែលត្រូវក្លឹប Chelsea ដេញចោលរូបនេះ បាននិយាយដូច្នេះថា៖“គ្រាប់បាល់ទី២របស់គេ គឺជាកំហុសរបស់កីឡាករយើង (Luke Shaw) គាត់មិនបានធ្វើតាមគម្រោងនោះទេ។ មានរឿងអ្វីកើតឡើងដែលគេបណ្ដើរបាល់មិនជិតយើង ចម្ងាយ២៥ម៉ែត្រ ហើយយើងមិនព្យាយាមតាមបិទគេនោះ”។
ការចាញ់៣ប្រកួតជាប់គ្នានេះ គឺជាកំណត់ត្រាអាក្រក់បំផុតរយៈពេល១៤ឆ្នាំនេះហើយ Jose Mourinho ក្នុងនាមជាអ្នកដឹកនាំក្រុម។ ខណៈដែលអ្នកគាំទ្របិសាចក្រហមវិញ ក៏មិនសប្បាយចិត្តដែរពេលឃើញការដឹកនាំរបស់លោកហាក់ធ្លាក់ចុះយ៉ាងនេះ៕
មតិយោបល់