ភ្នំពេញ : លោកទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងនៅក្នុងពីធីអបអរសាទរខួប១២៥ឆ្នាំ នៃការបង្កើតរដ្ឋធម្មនុញ្ញឥណ្ឌា ដែលបង្កើតឡើងដោយ លោកបណ្ឌិត Ambedkar នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅវិទ្យាស្ថានខ្មែរ សំរាប់សហប្រតិបត្តិការនិងសន្តិភាព រាជធានីភ្នំពេញថា វប្បធម៌នៃប្រទេសទាំងពីរកម្ពុជា និង ឥណ្ឌា គឺមានសណ្ឋានដូចគ្នាច្រើនណាស់ ជាពិសេស ខាងវិស័យសាសនា ដែលប្រជាជននៃប្រទេសទាំងពីរជឿង។ ខាងទំនាក់ទំនងផ្នែកអប់រំ និងសេដ្ឋកិច្ចក៏ដូចគ្នាដែរ ភាគីនៃប្រទេសពីរបានពង្រឹងខ្លាំងណាស់ខាងវិស័យនេះ។
លោក Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បន្តថា គេអាចកត់សំគាល់សារៈសំខាន់ នៃសកម្មភាពផ្សព្វផ្សាយវប្បធម៌របស់ប្រទេសឥណ្ឌា។ វប្បធម៌ឥណ្ឌា ជាប្រភពដ៏សំខាន់ក្នុងការបង្កើតវប្បធម៌ខ្មែរ ព្រោះថា នៅក្នុងវប្បធម៌ខ្មែរគេឃើញមានវប្បធម៌ឥណ្ឌាច្រើនណាស់ដូចជា ភាសារ អក្សរ អក្សរសិល្ប៍ សាសនា “ព្រាហ្មណ៍ ព្រះពុទ្ធសាសនា សិល្បៈ ចំលាក់សំណង់ប្រាសាទ ទំនៀមទំលាប់ប្រពៃណី ការគ្រប់គ្រង “របបរាជាធិបតេយ្យ”។
លោក ពូ សុទ្ធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព បានថ្លែងថា “ចំណែកឯ ជនជាតិខ្មែរវិញគឺស្ថិតក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំដែរ។ ខ្មែរប្រតិបត្តិដោយជ្រះថ្លាជាទីបំផុតនូវសាសនាមួយដែលមានទ្រឹស្តី្គគម្ពីរក្បួនខ្នាតជាភាសាពិសិដ្ឋ (បាលី) គណៈសង្ឃដែលផ្តល់ចំពោះគេក្នុងពេលជាមួយគ្នានោះនូវទស្សនៈទានស្តីពី លោកនិងបរលោក ព្រមទាំងទស្សនៈទានត្រឹមត្រូវដែលជាទស្សនៈទានប្រតិបត្តិដោយពាក់កណ្តាល នៃមនុស្សជាតិអាស៊ី។
លោកបន្ថែមថា រវាងឥណ្ឌានិងកម្ពុជា គឺមានទំនាក់ទំនងល្អជាមួយគ្នា ដោយរាប់បញ្ចូលទាំងផ្នែកវប្បធម៌ និងវិស័យសេដ្ឋកិច្ច”។
លោកបន្តថា បច្ចុប្បន្ន រដ្ឋាភិបាល ឥណ្ឌា មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាដើម្បីជាក្លាយជាដៃគូសេដ្ឋកិច្ច បន្ថែមលើដៃគូវប្បធម៌និងប្រវត្តិសាស្ត្រ៕
មតិយោបល់