បរទេសៈ សម្រាប់លោកអ្នក ដែលចង់ឲ្យខ្លួនឯង ទទួលបាននូវសុខភាពល្អ សម្រាប់ការជ្រើសរើសរបបអាហារ មកទទួលទានជាប្រចាំ ពិតជារឿងមួយដ៏សំខាន់ និងចាំបាច់បំផុត ចំពោះសុខភាពរាងកាយរបស់យើង។
តើអ្នកដឹងទេថា អំទ្បុងពេលរដូវក្ដៅ អ្នកគួរជ្រើសរើសអាហារបែបណា ដែលល្អចំពោះសុខភាព? ដើម្បីជ្រាបច្បាស់ សូមអានខាងក្រោម ទាំងអស់គ្នា៖
១. ពោត :ជាអាហារផ្អែមដ៏ល្អបំផុត នៅអំទ្បុងពេលរដូវក្ដៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិ lutein ព្រមទាំងជាតិ zeaxanthin អាចជួយការពារភ្នែករបស់អ្នក ពីការញុំញីដោយពន្លឺព្រះអាទិត្យ។
២. កាហ្វេដាក់ទឹកកក :តាមការសិក្សាបានបង្ហាញឲ្យដឹងថា ការផឹកកាហ្វេលាយជាមួយទឹកកក ជារៀងរាល់ថ្ងៃអំទ្បុងពេលរដូវក្ដៅ អាចជួយកាត់បន្ថយហានិភ័យជំងឺមហារីកស្បែកបាន។
៣. ផ្លែ Cherries :បរិភោគផ្លែ Cherries ជាប្រចាំអាចជួយឲ្យអ្នកទទួលបានដំណេកពេលយប់គ្រប់គ្រាន់ និងជួយដល់ការសម្រក់ទម្ងន់ថែមទៀតផង។
៤. ផ្លែប៉េងបោះ :តាមសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការជ្រើសរើសផ្លែងប៉េងបោះជារបបអាហារ ក្នុងអំទ្បុងពេលរដូវក្ដៅ អាចជួយការពារស្បែករបស់អ្នកពីការរលាកដោយពន្លឺព្រះអាទិត្យបានយ៉ាងប្រសើរ។
៥. ផ្លែឪឡឹក :អំទ្បុងពេលខែក្ដៅ ឪទ្បឹកត្រូវបានគេចាត់ទុកថា ជាអាហារផ្អែមសម្បូរទៅដោយជាតិទឹក ដែលជួយផ្ដល់ភាពត្រជាក់ដល់រាងកាយ និងជំនួយសុខភាពខួរក្បាលផងដែរ។
៦. តែទឹកកក :តាមការសិក្សាបានបង្ហាញឲ្យដឹងថា ប្រសិនបើអ្នកផឹកតែទឹកកកទៀងទាត់ជារៀងរាល់ថ្ងៃ អាចជួយបន្ថយហានិភ័យនៃជំងឺបាត់បង់ការចងចាំ និងជំងឺទឹកនោមផ្អែម ថែមទាំងជួយឲ្យធ្មេញ និងអញ្ចាញធ្មេញមានសុខភាពល្អ បូករួមទាំងឆ្អឹងរឹងមាំផងដែរ។
៧. ផ្លែ Blueberries :បន្ទាប់ពីការធ្វើលំហាត់ប្រាណអស់កម្លាំងរួច ការទទួលទៀនផ្លែ Blueberries ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាព ព្រោះវាអាចជួយផ្ដល់ថាមពលដល់រាងកាយបន្ថែម៕
មតិយោបល់