ព័ត៌មានជាតិ

លោក សោម ស៊ុន នាំយកវិទ្យុនិងឯកសណ្ឋានបំពាក់ជូនប្រជាការពារឃុំបន្ទាយស្ទោង

កំពង់ធំ: ប្រជាការពារ បច្ចុប្បន្នមានតួនាទីសំខាន់ និងជាសេនាធិការឲ្យកងកម្លាំងសមត្ថកិច្ច ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុការពារសន្តិសុខ និងសណ្តាប់ធ្នាប់ដើម្បីសុវត្តិភាពនៅក្នុងមូលដ្ឋាន ដោយការស្ម័គ្រចិត្តដោយពុំបានគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការចូលរួមចំណែកយ៉ាងសកម្មភាពជាមួយរាជរដ្ឋា ភិបាល ដើម្បីទប់ស្កាត់និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពទាំង៩ចំនុច។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ បានដឹកនាំសហការីនៃ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកឯកសណ្ឋាន​ចំនួន២០​កំប្លេរ និងវិទ្យុទាក់ទងចំនួន២គ្រឿងបំពាក់បន្ថែមជូនប្រជាការពារនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០១៦ដោយឡែក ឃុំបន្ទាយ​ស្ទោងមាន១៥ភូមិ មានប្រជាការពារចំនួន១៤៥នាក់ (បំពាក់ឯកសណ្ឋានរួច ១៤៥និងឯកសណ្ឋានបន្ថែម២០ទៀត)និងមានវិទ្យុទាក់ទងប្រើប្រាស់ចំនួន៣២ គ្រឿងរួចហើយ ។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន អនុប្រធានគណ:បញ្ជាការឯកភាពខេត្តកំពង់ធំ បានកោតសរសើរនិង វាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងរបស់ប្រជាការពារ និងជា​យុទ្ធ​ជន​គំរូដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលកន្លងមកប្រជាការពារបានធ្វើកិច្ចសហការជាមួយ និងកម្លាំង​សមត្ថកិច្ច ទប់ស្កាត់បង្រ្កាបបទល្មើស និងលុបបំបាត់អំពើខុសច្បាប់នានាធ្វើឲ្យសកម្មភាពចោរ លួចចោរប្លន់មានការថយចុះ រៀងរាល់ឆ្នាំឃុំបន្ទាយស្ទោងតែងតែ​ទទួលបាន​ចំណាត់ថ្នាក់លេខ១នៅទូទាំងខេត្តកំពង់ធំ អំពីការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ព្រមទាំងបានទទួលរង្វាន់សរសើរលើកទឹកចិត្ត​ពីរាជរដ្ឋាភិបាល​ថែមទៀតផង ។

ក្នុងឪកាសជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានផ្តាំផ្ញើរនូវចំនុចសំខាន់ៗ ឲ្យប្រជាការពារទាំងអស់ គោរពវិន័យ និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ឃុំសង្កាត់តាមរចនាសម្ព័ន្ឋ និងត្រូវធ្វើអ្វីឲ្យប្រាស់ចាកពីច្បាប់ មានការពិនិត្យពិចារណា ឲ្យបានល្អិតល្អន់នូវប្រភពព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញហ្វេសប៊ុក ឬការឆ្លើយឆ្លងក្នុងវិទ្យុ ជៀសវាងព័ត៌មានមិនពិត និងព័ត៌មានធ្វើឲ្យមានការយល់ ច្រឡំនិងក្នុងសហគមន៍ ព្រោះក្នុងនាមជាប្រជាការពារត្រូវបានចាត់ទុកជាយុទ្ធជន​គំរូបើ​យើងនិយាយខុស ប្រជាពលរដ្ឋក៏ខុសតាមដែរ ៕

ចែកឯកសណ្ឋាននិងវិទ្យុ

ចែកឯកសណ្ឋាននិងវិទ្យុ

ចែកឯកសណ្ឋាននិងវិទ្យុ

ចែកឯកសណ្ឋាននិងវិទ្យុ

ចែកឯកសណ្ឋាននិងវិទ្យុ

ចែកឯកសណ្ឋាននិងវិទ្យុ

ចែកឯកសណ្ឋាននិងវិទ្យុ

មតិយោបល់