ព័ត៌មានជាតិ

នារីម្នាក់ខឹងសង្សា ផឹកថ្នាំប៉ារ៉ាច្រើនគ្រាប់បំណងបញ្ចប់ជីវិត តែមិនស្លាប់

ភ្នំពេញៈ នារីម្នាក់បានបែកពពុះមាត់ទន់ដៃទន់ជើង ដោយសារនាងខឹងសង្សារហើយផឹកថ្នាំ ប៉ារ៉ាសេតាម៉ុលជាច្រើនគ្រាប់ ធ្វើឲ្យមានការភ្ញាក់​ផ្អើលដល់​ប្រជាពលរដ្ឋជួយហៅក្រុមសង្គ្រោះ៧១១ មកសង្គ្រោះទាន់ពេល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី ១៩ កញ្ញា ២០១៦​នៅ ចំណុចផ្លូវផ្ទះល្វែងជម្ពូវ័ន ក្រោយហាងថតរូបល្អពេញចិត្ត ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

នារីមានវិបត្តផ្លូវចិត្តរូបនេះ ពុំមាននរណាស្គាល់អាស័យដ្ឋាននិងឈ្មោះរបស់នាងនៅឡើយនោះទេ ។

បើតាមប្រភពពីកន្លែងកើតហេតុបាន ឲ្យដឹងថានៅមុនពេលកើតគេបានឃើញនារីរងគ្រោះ មិនដឹងមកពីណានោះទេ ដើរមកជាលក្ខណៈមនុស្សដែលគ្មានកម្លាំងកំហែង ឃើញ​ដូច្នេះសន្តិសុខក្នុងបុរីជម្ពូវ័ន នឹងប្រជាពលរដ្ឋបានគ្រៀរនាងឲ្យអង្គុយលើកៅអី ស្រាប់តែនាងយកដៃច្របាច់ក ហើយមាត់នាងបានបែកចេញពពុះមាត់ ធ្វើឲ្យមនុស្ស​ម្នារចោមរោមមើលភ័យ និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍ចោមចៅដើម្បីចុះមកពិនិត្យ និងបានអន្តរាគមន៍ហៅក្រុមសង្គ្រោះបន្ទាប់ ៧១១ កងពល តូច៧០ មក​សង្គ្រោះធ្វើចលនានិងដាក់អ៊ុកសែន ឲ្យនាងទាន់ពេលវេលា និងបានដឹកនារីរងគ្រោះទៅលាងក្រពះនៅមន្ទីរពេទ្យព្រះកុសុមៈ និងចាំនាងស្រួលខ្លួនបានទាក់ទៅ​ក្រុមគ្រួសា​រ​មកទទួលនាងត្រឡប់ទៅវិញ ។

បើតាមបញ្ជាក់ពីក្រុមជំនាញរបស់អង្គភាព៧១១ ដែលមកពីប្រទេសជប៉ុនបានប្រាប់ ឲ្យដឹងថានាងរងគ្រោះខាងលើបានផឹកថ្នាំប៉ារ៉ាសេតាម៉ុលអស់ជាច្រើនគ្រាប់ តែត្រូវ​សង្គ្រោះ​ទាន់មិនដូច្នេះទេប្រហែលអាចគ្រោះថា្នក់ដល់ជីវិតហើយ ៕

លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន លេបថ្នាំសម្លាប់ខ្លួន

https://youtu.be/2BXXB0FceRE

មតិយោបល់