ហូលីវូត: យោងតាមគេហទំព័រ Matichon បានចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ថាការប្រកាសលទ្ធផល ពានរង្វាន់ EMMY’S AWARD លើកទី ៦៨ បានអញ្ចើញតារាកិត្តិយសនៅក្នុងពិភពសិល្បះទូទាំងសហរដ្ឋអាមេរិកទាំងឡាយ។
កម្មវិធីនេះដែរបានរៀបចំឡើងនៅ Microsoft Theater ក្នុងក្រុងឡូអេនជើឡេស សហរដ្ឋអាមេរិក នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ដែលមានរឿង ” Game of Thrones ” បានបំបែក ប្រវត្តិសាស្រ្តវាយប្រហារយក ១២ពានរង្វាន់។ វារឿងអស្ចារ្យបំផុតដែលរឿងមួយនេះមានការឈ្នះជាប្រវត្តិសាស្រ្តនៃពានរង្វាន់ Emmy Awards ដែលប្រារព្ធធ្វើឡើងជិតប្រាំពីរទសវត្សរ៍ទៅហើយ ។
រីឯរឿងដែលអាចទាញតំណែងលំដាប់ទី២ គឺរឿង “The People v. O.J. Simpson: American Crime Story” បានពានរង្វាន់ដល់ទៅ៩ រង្វាន់នៃ ភាពយន្ដល្បីសម្រាប់ពានរង្វាន់រឿងភាគឆ្នើមកំប្លែង គឺរឿង ”Veep ” របស់ក្រុមហ៊ុន HBO ។
ពានរង្វាន់រឿងភាគល្បីរបស់ទូរទស្សន៍គឺ Sherlock: The Abominable Bride (Masterpiece) (PBS) ។
ពានរង្វាន់កម្មវិធីទូរទស្សន៍ល្បី Last Week Tonight With John Oliver (HBO) ។
ពានរង្វាន់រឿងភាគកំប្លែងគឺរឿង Key & Peele (Comedy Central)។
ពានរង្វាន់ជាតារាសម្ដែងប្រុស ល្អបំផុតក្នុងរឿងកំប្លែង គឺ លោក Jeffrey Tambor ក្នុងរឿង Transparent ។
ពានរង្វាន់ជាតារាសម្ដែងស្រី ល្អបំផុតក្នុងរឿងកំប្លែងគឺ លោកស្រី Julia Louis – Dreyfus ក្នុងរឿង Veep ។
ពានរង្វាន់តារាឯកប្រុស ក្នុងរឿងភាគមនោសញ្ចេតនា គឺលោក Rami សម្ដែងក្នុងរឿង Mr. Robot ។
ពានរង្វាន់តារាឯកប្រុស ក្នុងរឿងភាគមនោសញ្ចេតនា គឺលោកស្រី Tatiana Neil Slater សម្ដែងក្នុងរឿង Orphan Black ។
ពានរង្វាន់តារាសម្ដែងប្រុស ល្អបំផុតក្នុងខ្សែភាពយន្តភាគខ្នាតតូច គឺលោក Courtney B. Vanceក្នុងរឿង The People v. O. J. Simpson: American Crime Story។
ពានរង្វាន់តារាសម្ដែងស្រី ល្អបំផុតក្នុងខ្សែភាពយន្តភាគខ្នាតតូច គឺលោកស្រី Sarah Jessica Parker ក្នុងរឿង The People v. O. J. Simpson: American Crime Story។
ក្នុងនោះមានតារាល្បី ស្រីប្រុសជាច្រើនរូបទៀតដែលទទួលពានរង្វាន់រឿងល្បីដូចជារឿង Bloodline, Downton , Abbey Baskets , Saturday Night Live, American Crime…..៕
អេបិល
មតិយោបល់