អាមេរិកៈ បន្ទាប់ពីធ្លាយដំណឹងទាក់ទងនឹងវត្តមានស្មាតហ្វូនថ្មីរបស់ Google អស់ជាច្រើនថ្ងៃកន្លងមក នៅពេលនេះ Google បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម YouTube ដោយនៅក្នុងវីដេអូនោះគឺមានចេតនាចង់បង្ហាញឲ្យដឹងថា ស្មាតហ្វូនថ្មី នឹងបង្ហាញខ្លួនៅថ្ងៃទី០៤ ខែតុលា។
នៅមុននេះ មានព័ត៌មានចចាមអារ៉ាមលេចឮមកថា ក្រុមហ៊ុន Google បានត្រៀមខ្លួនសម្រាប់ការបង្ហាញកំពូលស្មាតហ្វូន ដោយក្នុងនោះអាចមានពីរ ឬបីម៉ូដែល ប៉ុន្តែវាជាស្មាតហ្វូនដ៏អស្ចារ្យ និងពោរពេញដោយសមត្ថភាព។
អ្វីដែលពិសេសជាងនេះគឺស្មាតហ្វូនថ្មីនោះ ត្រូវបានគេដឹងថា ស្ថិតនៅក្នុងត្រកូល Pixel ជាត្រកូលថ្មីរបស់ Google ហើយមានចតម្លៃចាប់ពី ៦៤៩ដុល្លារអាមេរិកឡើងទៅ ហើយព្រឹត្តិការណ៍នោះមានឈ្មោះថា Big G’s៕
https://youtu.be/aNnCtmyujLA
មតិយោបល់