ពោធិ៍សាត់ៈ កម្លាំងអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងចម្រុះ ដោយមានការសម្របសម្រួលពីលោក លី ធារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តពោធិ៍សាត់ កាលពីម៉ោង៨ព្រឹកថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៦ បានចុះទៅត្រួតពិនិត្យ និងឆែកឆេររោងសប្បកម្មកែឆ្នៃឈើគ្មានច្បាប់អនុញ្ញាតមួយកន្លែង ស្ថិតក្នុងភូមិឈើតុំ ឃុំ ឈើតុំ ស្រុក ក្រគរខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងអាវុធហត្ថខេត្តបានឲ្យដឹងថា ម្ចាស់សប្បកម្មនោះមានឈ្មោះ ឈឿង ឈូក ភេទប្រុស អាយុ៥១ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
មេបញ្ជាការរងអាវុធហត្ថខេត្តបានបញ្ជាក់ថា ជាលទ្ធផល កម្លាំងបានធ្វើការរឹបអូសឈើប្រណីត (ឆ្នង់) ឈើរាជកុល ឈើគគីរ សរុបចំនួន៨ ម៉ែត្រគូប និងគ្រឿងសង្ហារឹមមួយចំនួនទៀត។
ក្រោយពីរឹបអូសបាន ឈើប្រណីតទាំងនោះ កម្លាំងបានប្រគល់ជូនមកខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់នៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៦នេះ។ ដោយឡែកម្ចាស់សិប្បកម្ម សមត្ថកិច្ចធ្វើការអប់រំ៕
មតិយោបល់