ព័ត៌មានជាតិ

ឆក់ទូរស័ព្ទដៃមិនបានសម្រេច ត្រូវកម្លាំងនគរបាល ចាប់វាយខ្នោះ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្ម ទណ្ឌខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួន ក្រោយពីរូបគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មិនបានសម្រេច កាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមាត់ទន្លេ មុំរង្វង់មូលនាងប្រាជ្ញបារមី ដែលស្ថិតនៅក្នុងក្រុម៤ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាប់ សុគ្រី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំបេតុង ក្រុម៦ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ចំណែកឯជនរងគ្រោះមានឈ្មោះហោរ ធានី ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវហាន់ណូ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សំភារៈដែលត្រូវ ចោរឆក់នោះមានដូចជា ទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Iphone 4 ពណ៌ស ។

ប្រភពព័ត៌មានដដែល បានបន្តថា នៅល្ងាចថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានសុំគេឈប់ពី ការងារ ក្នុងក្រុមហ៊ុនសន្តិសុខ ឯកជនមួយកន្លែង ដែលស្ថិតនៅម្តុំផ្លូវរថភ្លើងទំនប់ទួលគោក រួចហើយក៏បាន ធ្វើដំណើរទៅផ្ទះវិញ ដោយដើរថ្មើរជើង ខណៈពេលដែលដើរមកដល់ចំណុច ជ្រោយចង្វារ ជនសង្ស័យ បានទៅអង្គុយ លេងនៅមាត់ទន្លេ មុំរង្វង់មូលប្រាជ្ញបារមី ដោយពុំទាន់ចូលទៅផ្ទះ គឺអង្គុយលេងរហូតដល់ ម៉ោង៦ ទើបជនសង្ស័យបានឃើញជនរងគ្រោះម្នាក់ ដែលបានដើរមកឈរ លេងនៅមាត់ទន្លេ ដោយនៅក្នុងដៃមានកាន់ទូរស័ព្ទ មួយគ្រឿង ម៉ាក Iphone 4 ពណ៌ស ដោយឃើញ ជនរងគ្រោះឈរភ្លេចខ្លួន ជនសង្ស័យក៏បានដើរ ទៅពីក្រោយជនរងគ្រោះ រួចបានធ្វើសកម្មភាព ឆក់យកទូរស័ព្ទពីដៃជនរងគ្រោះ តែត្រូវបានជនរងគ្រោះដឹងខ្លួន ទាន់ក៏ក្តាប់ទូរស័ព្ទដៃជាប់នឹងដៃ ភ្លាមៗនោះ ជនរងគ្រោះបានស្រែកផ្អើសឆោឡោថា ចោរៗ ខណៈពេលនោះ ស្រាប់តែបានជួបជាមួយកម្លាំងសមត្ថកិច្ច ដែលកំពុងធ្វើការជិះល្បាត នៅក្នុងមូលដ្ឋានសាស្ត្រ ក៏បានធ្វើការជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីសួរនាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

https://www.youtube.com/watch?v=iZASNvVj5dE&feature=youtu.be

%e1%9e%86%e1%9e%80%e1%9f%8b%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9f%90%e1%9e%96%e1%9f%92%e1%9e%91%e1%9e%8a%e1%9f%83-3%e1%9e%86%e1%9e%80%e1%9f%8b%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9f%90%e1%9e%96%e1%9f%92%e1%9e%91%e1%9e%8a%e1%9f%83-4%e1%9e%86%e1%9e%80%e1%9f%8b%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9f%90%e1%9e%96%e1%9f%92%e1%9e%91%e1%9e%8a%e1%9f%83-1%e1%9e%86%e1%9e%80%e1%9f%8b%e1%9e%91%e1%9e%bc%e1%9e%9a%e1%9e%9f%e1%9f%90%e1%9e%96%e1%9f%92%e1%9e%91%e1%9e%8a%e1%9f%83-2

មតិយោបល់