កំពង់ធំៈ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមការចង្អុលបង្ហាញរបស់លោក តុង យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង សហការជាមួយកម្លាំងផ្នែកសឹករងខេត្តកំពង់ធំ បានចាប់ឃាត់រថយន្តទេសចរណ៍ ១គ្រឿង ពណ៍ស ពាក់ស្លាកលេខ ភព 3B-3536 នៅចំណុចភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដឹកជញ្ជូនឈើអារប្រភេទលេខ២(ផ្តៀក)ចំនួន ១១៤សន្លឹក ស្មើនឹង ២ម៉ែត្រត្រីគុណ២៨០ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



មតិយោបល់