ព័ត៌មានជាតិ

បង្ក្រាប២ករណី ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន

ព្រះសីហនុ: ករណី១ បុរសម្នាក់មានមុខរបរព្រូឡានដឹកស៊ីម៉ង់ ត្រូវបានកម្លាំងជំនាញខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវមុខរោងចក្រញ៉ូស្តាស្ថិតក្នុងក្រុម14  ភូមិ1 សង្កាត់1 ក្រុងព្រះសីហនុ។

ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនមានឈ្មោះ ហេង ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរព្រូឡានដឹកស៊ីម៉ង់ បច្ចុប្បន្នរស់នៅភូមិត្រពាំងក្រឡឹង ឃុំគិរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពីឃាត់ខ្លួន កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស១កញ្ចប់តូច និងប្រដាប់ជក់មួយសម្រាប់ -ទូរស័ព្ទ១គ្រឿង លុយ៥០០០០រៀល។

ករណីទី២ នៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ និសិដ្ឋ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ  នៅចំណុចក្រុមទី១ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយឃាត់ខ្លួនកម្លាំងធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម្ស៉ៅសថ្លាប្រភេទម៉ាទឹកកកបានចំនួន២៦កញ្ចប់=៣,៩៥ក្រាម និងទូរស័ព្ទដៃ២គ្រឿង Nokia អិនចុចពិល។

បច្ចុប្បន្នជនសង្ស័យទាំងពីរ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-09-21_09-27-04

photo_2016-09-21_09-27-12

photo_2016-09-21_09-27-16

photo_2016-09-21_09-39-25

photo_2016-09-21_09-39-16

photo_2016-09-21_09-39-23

មតិយោបល់