កូរ៉េ: ផលិតកម្ម JYP Entertainment បានផ្ដល់ដំណឹងជាសារព័ត៌មានលក្ខណៈជាសាធារណៈថា នាង” Yenny” សមាជិតស្រីរបស់ក្រុមចម្រៀង Wonder Girls មានទំនាក់ទំនងស្នេហាជិត ២ឆ្នាំ ទៅហើយជាមួយកំលោះសង្ហា “Jinwoon” សមាជិកក្រុមចម្រៀងបុរស 2PM ។ នេះយោងតាមគេហទំព័រ AllKPOP បានចេញផ្សាយនៅថ្ងៃទី ២១ ខែ កញ្ញា ថ្មីៗនេះ។
នេះជាលិខិតថ្លែងការចេញផលិតកម្ម JYP Entertainment ៖
សួស្ដី . នេះគឺ JYP Entertainment.
Yenny និង Jinwoon បានសាងសម្ព័នភាពពិសេសក្រោមការផ្ដួចផ្ដើមពីក្រុមហ៊ុនដូចគ្នា និងការចែករំលែកនូវផលប្រយោជន៍ខាងតន្ត្រីរបស់ពួកគេ។
អ្នកទាំងពីរ ជាអ្នកដែលបានចែករំលែកតន្ត្រី ចាបផ្ដើមពីមិត្តភក្តិទៅជាគូស្នេហ៍ចាប់តាំងពីដើមឆ្នាំ 2014 ម្ល៉េះ ហើយនិងបានបន្តរក្សាទំនាក់ទំនងរបស់ពួកគេ តាំងពី Jinwoon ចុះហត្ថលេខាជាមួយក្រុមហ៊ុន Mystic Entertainment។
សូម្បីតែឥឡូវនេះ ពួកគេមិនសូវទទួលបានប្រជាប្រិយភាពរៀងខ្លួនក៏ដោយ តែពួកគេក៏នៅតែជាគូស្នេហ៍គូចម្រៀងដ៏ស្រស់ស្អាត។
សូមមើលទៅលើទំនាក់ទំនងរបស់ Yenny និង Jinwoon ព្រមទាំងជួយលើកទឹកចិត្តពួកគេជានិច្ច។
យេ!! សម្រាប់គូស្វាមីភរិយាតារាថ្មី!
សូមប្រិយមិត្តរងចាំទស្សនាទាំងអស់គ្នាថាតើ គូស្នេហ៍គូចម្រៀង មួយគូនេះនិងមានដំណឹងរៀបអាពាហ៍ពិពាហ៍នៅពេលណា?
មតិយោបល់