ព័ត៌មានជាតិ

បទល្មើសកាប់បំផ្លាញ់ព្រៃឈើ ក្នុងដីសហគមន៍ជនជាតិដើមភាគតិច ដូចភ្លៀងរលឹមអាជ្ញាធរឆ្លើយមិនដឹង

រតនគិរីៈ កម្លាំងកងរាជអាវុធហត្ថស្រុកអូរជុំ កាលពី វេលាម៉ោង ៣ ល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៦ បានចុះប្រតិបត្តិការបង្ក្រាបរថយន្តកែច្នៃ ដឹកឈើមួយគ្រឿង ស្ថិតនៅចំណុចដីសហគមន៍ជនជាតិ ដើមភាគតិច រឹបអូសបានឈើសុក្រមចំនួន១៦សន្លឹក។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក វ៉ន ឃាន មេបញ្ជាការកងរាជអាវុធហត្ថស្រុក អូរជុំ បានដឹកនាំកម្លាំង ចុះបង្ក្រាបនៅចំណុចដីសហគមន៍ជនជាតិដើមភាគតិច ភូមិកាឡៃ៣ នៅពេលនោះដែរភ្នាក់ងារ សារព័ត៌មាន បានចុះទៅដល់កន្លែងបង្ក្រាប ថតយករូបភាព ហើយបានសួរលោក វ៉ន ឃាន មេបញ្ជារការកងរាជអាវុធហត្ថ ស្រុក អូរជុំថា ឈើនេះ ជារបស់អ្នកណា? ហើយបង្ក្រាបយកទៅរក្សាទុកកន្លែងណា? បែរជាលោក វ៉ន ឃាន ហើយឆ្លើយថា បើលោកស្គាល់គឺលោកមិនមកបង្ក្រាបនោះទេ ! ហើយឈើនេះ ក៏លោកមិនទាន់ដឹងថា យកទៅរក្សាទុកនៅកន្លែងណាដែរ។ ករណីឆ្លើយខាងលើនេះ ដូចជា មានការលាក់បាំង និងមិនចូលរួមសហការដល់អ្នកសារព័ត៌មាននោះទេ។

ក្នុងឱកាសចុះបង្ក្រាប នោះដែរ ក៏បានប្រទះឃើញ រថយន្ដកែច្នៃ មួយគ្រឿងទៀត ដែលចតទុកចោលដោយឡាននោះ ខូចបែកកង់មុខ មិនអាចបន្តដំណើរទៅមុខរួច មានឈើចេញពីឡាន ដែលមានឈើមុខកាត់ធំៗ ចំនួន២៣សន្លឹកប្រវែង ៣ម៉ែត្រ។

ជុំវិញករណីខាងលើក្រុមអ្នកសារព័ត៌មាន ទូរស័ព្ទទៅកាន់លោក ស្រី អភិបាលរងស្រុក អូរជុំ ដើម្បីសុំការផ្ដល់ព័ត៌មាន បែរជាលោកស្រី ឆ្លើយថា អត់ដឹង សមត្ថកិច្ចគ្រប់ស្ថាប័ន ក្នុងស្រុកអូរជុំ មិនដឹងករណីកាប់បំផ្លាញឈើក្នុងដីសហគមន៍ ជនជាតិ ដើមភាគតិច នោះទេ។ ចំណែក លោក កែប កត់ នាយខណ្ឌរបាលព្រៃឈើ រតនគីរី អ្នកសារព័ត៌មាន បានទាក់ទង ដើម្បីសុំការបំភ្លឺ លោក ឆ្លើយថា លោកអត់ដឹង លោកនៅភ្នំពេញ ករណី ខាងលើនេះ សមត្ថកិច្ចគ្រប់សា្ថប័ន គឺអត់ដឹងរឿងនេះ ទាំងអស់! ។

មតិសាធារណជន បានឡើកឡើងថា បទល្មើសកាប់បំផ្លាញក្នុងដីសហគមន៍របស់ក្រុមឈ្មួញ បានដាក់កម្លាំង និងកូនចៅចូលកាប់ និងអារជ្រៀកសន្លឹកៗ មានសំឡេងលាន់រំពងព្រៃ ដឹកឡើង ខូចផ្លូវអស់ហើយ ហេតុអ្វីដូចម្ដេច បានជាអស់លោក ឆ្លើយថា មិនដឹង និងអត់ដឹង តើអស់លោក កំពុងតែអនុវត្តបទបញ្ជាលេខ០១ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បញ្ជាឲ្យមានការ ទប់ស្កាត់រាល់បទល្មើសការបំផ្លាញព្រៃឈើ ដោយខុសច្បាប់ ដឹកយក ទៅលក់ក្រៅប្រទេស ដែលកំពុងកើតមានព្រោងព្រាតនៅទឹកដីខេត្តរតនគិរី៕

photo_2016-09-21_18-56-23photo_2016-09-21_18-56-26photo_2016-09-21_18-56-29photo_2016-09-21_18-56-32photo_2016-09-21_18-56-35photo_2016-09-21_18-56-37photo_2016-09-21_18-56-40photo_2016-09-21_18-56-43

មតិយោបល់