ព័ត៌មានជាតិ

ម៉ូតូជិះបុករថយន្តបាឡែនចំពីមុខយ៉ាងរន្ធត់ នៅព្រះសីហនុ ស្លាប់អ្នកបើកម៉ូតូភ្លាមៗ

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញានេះ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០២/២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រវាងម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1S 1517។

ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ អ្នកបើកបរម៉ូតូឈ្មោះ ឈុន ចាន់នី ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ (ស្លាប់ភ្លាមៗនៅកន្លែង)។

សមត្ថកិច្ចបានឲ្យដឹងថា មកដល់ចំណុចកើតហេតុម៉ូតូ គឺបានបុករថយន្តមួយគ្រឿងម៉ាកcamry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Z 5298 ដែលធ្វើដំណើរទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះស៊ីម វណ្ណ: ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិព្រៃស្រឡៅ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាសខេត្តកំពត ត្រូវបាននគរបាល ឃាត់ខ្លួន បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ៕

photo_2016-09-21_20-47-21

photo_2016-09-21_20-47-23

photo_2016-09-21_20-47-26

photo_2016-09-21_20-47-28

photo_2016-09-21_20-47-31

មតិយោបល់