អាមេរិកៈ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា កំពុងតែចរចាទិញក្រុមហ៊ុនផលិតរថយន្តទំនើប McLaren ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អង់គ្លេស ក្នុងតម្លៃមួយដ៏ខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Financial Times ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា។
ប្រភពសារព័ត៌មានថ្មីមួយទៀតគឺ New York Times ក៏បានចេញផ្សាយនូវព័ត៌មានមួយស្រដៀងគ្នានេះផងដែរ ដោយបានបញ្ជាក់ថា ក្រុមហ៊ុន Apple ពិតជាមានបំណងទិញក្រុមហ៊ុនផលិតរថយន្តខាងលើនេះមែន ប៉ុន្តែគោលដៅរបស់ Apple មិនត្រឹមតែជាការផលិតរថយន្តទំនើបនោះទេ គឺទិញដើម្បិផលិតរថយន្តដ៏អស្ចារ្យ ជាពិសេសគឺការរចនា និងបច្ចេកវិទ្យា ឲ្យស័ក្តិសមទៅនឹងតម្លៃនៃការវិនិយោគរបស់ Apple។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅមិនទាន់ទទួលបានការប្រតិកម្មពីខាងក្រុមហ៊ុន McLaren នោះទេ៕
មតិយោបល់