សាន់ហ្វ្រង់ស៊ីស្កូៈ កំពូលមហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg និងភរិយាគឺលោកស្រីវេជ្ជបណ្ឌិត Priscilla Chan បានប្រកាសឲ្យពិភពលោកដឹងថា ពួកគេទាំងពីរនឹងផ្ដល់ប្រាក់ ៣ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេល ១០ឆ្នាំ ក្នុងការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺគ្រប់ប្រភេទ រហូតដល់បំណាច់សតវត្សរ៍ ទី២១។
លោក Mark Zuckerberg បានបង្កើតនៅលើ Facebook Page ផ្ទាល់ខ្លួនថា បច្ចុប្បន្នមានមនុស្សស្លាប់ដោយសារជំងឺ៤ប្រទេស ជំងឺបេះដួង (១០.៨លាននាក់) ជំងឺមហារីក (៨.២លាននាក់) ជំងឺឆ្លង (៨.៥លាននាក់) និងជំងឺប្រព័ន្ធប្រសាទ (៦.៨លាននាក់)។ «តើពួកយើង អាចបង្ការ (ការពារ) ជំងឺទាំងអស់ ពេលពេញមួយជីវិតរបស់កូនយើងបានទេ?» នេះជាអ្វីដែលគូស្នេហ៍មនុស្សធម៌ខាងលើបានថ្លែង។
មេធំ Facebook រូបនេះ ធ្លាប់បាននិយាយថា វត្តមានកូនស្រីរបស់លោក នឹងកែប្រែពិភពលោកនាពេលអនាគត ហើយអ្វីដែលលោកបានធ្វើនៅពេលនេះគឺដើម្បីការពារជីវិតកូនស្រីរបស់លោកឲ្យគេចផុតពីជំងឺពេញមួយជីវិតរបស់នាង ហើយលោកក៏មិនចង់ឲ្យអ្នកផ្សេងស្លាប់ដោយសារជំងឺផងដែរ ដូច្នេះទើបលោកសម្រេចចិត្តបង្កើតជាគម្រោងនេះឡើង។
ជាមួយគ្នានោះផងដែរ កំពូលមហាសេដ្ឋីមានលុយច្រើនជាងគេគឺលោក Bill Gates បានស្ងោចសរសើរដល់លោក Mark Zuckerberg និងបរិយាដែលមានសណ្ដានចិត្ត ចូលរួមនៅក្នុងសង្គម ខណៈដែលលោក (Bill Gates) និងភរិយាគឺលោក Melinda បានចូលរួមនៅក្នុងសង្គមយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើង និងជំងឺគ្រុនចាញ់៕


មតិយោបល់