ព័ត៌មានសុខភាព

ប្រុសៗដឹងអត់ ស្រោមអនាម័យមានគុណវិបត្តិអ្វីខ្លះ?

បរទេសៈ មានបុរសប្រមាណជា ៩៩% នៅទូទាំងពិភពលោកបានប្រើប្រាស់ស្រោមអនាម័យ ហើយមានតែ ១%ប៉ុណ្ណោះ ដែលមិនប្រើប្រាស់។ ប៉ុន្តែ ការស្រោមអនាម័យមួយចំនួនអាចធ្វើឲ្យបុរសមានបញ្ហាអាឡែស៊ីស្បែកអាអូនតូច និងមិនអាចបញ្ជារឲ្យអាអូនតូចឡើងរឹងបានក្នុងអំឡុងពេលបង្កាត់ភ្លើងស្នេហ៍។ ប៉ុណ្នឹងមិនទាន់អស់ទេ នៅមានគុណវិបត្តិមួយចំនួនទៀតនៃការប្រើស្រោមអនាម័យ ដែលអ្នកគួរតែស្វែងយល់។

គ្រោះថ្នាក់នៃការប្រើស្រោម៖ តើអ្នកដឹងទេ ហេតុអ្វីបានជាស្រោមអនាម័យមានគ្រោះថ្នាក់? ប្រសិនបើអ្នកប្រើស្រោមអនាម័យមានទំហំត្រឹមត្រូវ វាមិនអីនោះទេ ប៉ុន្តែបើស្រោមរលុង ច្បាស់ជារបូតនៅពេលកំពុងបង្កាត់ភ្លើងស្នេហ៍ជាមិនខាន។ នេះហើយជាហេតុដែលធ្វើឲ្យដៃគូមានផ្ទៃពោះ ឬឆ្លងជំងឺសង្គមផ្សេងៗ។

ប៉ះពាល់ដល់អារម្មណ៍៖ ស្ត្រីភាគច្រើនមិនចូលចិត្តវិធីពន្យាកំណើតមួយនេះឡើយ ព្រោះវាអាចធ្វើឲ្យខូចអារម្មណ៍ ហើយមិនអាចឈានដល់ចំណុចកំពូលបានក្នុងពេលបង្កាត់ភ្លើងស្នេហ៍។

អាឡែស៊ីអាអូនតូច៖ ស្រោមអនាម័យមួយចំនួនអាចធ្វើឲ្យកន្ទួលនៅលើស្បែកអាអូនតូច។ ជាពិសេសបុរសដែលមានស្បែកងាយមានបញ្ហាប្រតិកម្ម ហើយអាចអភិវឌ្ឍទៅជាជំងឺពងបែកនៅលើអាអូនតូចថែមទៀត។

មានបញ្ហាសម្រាប់ទ្វារមាស៖ ប្រសិនបើជ័រផលិតស្រោមអនាម័យមិនល្អ អាចធ្វើឲ្យទ្វារមាសមានការរលាក។ សូម្បីតែការប្រើទឹកអំអិលគ្រប់គ្រាន់ ក៏តំបន់ឯកជនមនុស្សស្រីងាយនឹងជាំ ដោយសារតែសកម្មភាពបង្កាត់ភ្លើងស្នេហ៍ដែរ។

មានបញ្ហាងាប់លិង្គ៖ បុរសមួយចំនួនមានការត្អូញត្អែថា ពួកគេមិនអាចបញ្ជារឲ្យអាអូនតូចឡើងរឹងពេលដែលប្រើស្រោមអនាម័យ។ នេះដោយសារតែគុណភាពនៃជ័ររបស់ស្រោមអនាម័យ ហើយប្រសិនបើមានជម្រើស អ្នកគួរតែជ្រើសស្រោមអនាម័យណាដែលស្តើងទើបប្រើការបានខ្លះ។ គុណវិបត្តិមួយនេះ ជាទូទៅកើតឡើងចំពោះបុរសដែលមានបញ្ហាងាប់លិង្គ។

យកល្អ អ្នកគួរតែប្រើវិធីសាស្ត្រផ្សេង ឬទៅព្រឹក្សាជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលយកវិធីពន្យាកំណើតក្រៅប្រើស្រោមអនាម័យ៕

disadvantages-condoms

មតិយោបល់