ភ្នំពេញៈ យុវជនម្នាក់បានមកដាក់បិណ្ឌនៅវត្តឫស្សីសាញ់ ខណៈពេលកំពុងជញ្ជូនអ៊ីវ៉ាន់ប្រគេនព្រះសង្ឃ ហើយចាក់សោម៉ូតូចតទុកចោល ក៏ត្រូវចោរលួចកាច់សោជិះគេចខ្លួនដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះជួ សុភក្រ័ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេជិះម៉ូតូម៉ាកC125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ PP.1FX4025 យកចង្ហាន់មកកាន់បិណ្ឌនៅវត្តឫស្សីសាញ់ ខណៈរូបគាត់បានចាក់សោម៉ូតូទុកក្នុងវត្ត ត្រូវចោរកាច់កជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុម្ចាស់ម៉ូតូបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរក៕
https://youtu.be/jfNbvENIoJ0
មតិយោបល់