ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០៤នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តហាយឡែនឌ័រ និងរថយន្តព្រូស ខណ:បើកបរបញ្ច្រាសទិសដៅគ្នា នៅផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៥៦.១៥៧ ចំណុចផ្លូវកោង ក្នុងភូមិអូតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ និង៤នាក់ទៀត រងរបួសធ្ងន់ស្រាល ។

ជនរងគ្រោះរួមមាន៖ ១.ឈ្មោះ វ័រ អំ ភេទប្រុស អាយុ៣៩ឆ្នាំ (ស្លាប់) មានទីលំនៅភូមិ-ឃុំ ព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង ។
២.ឈ្មោះ ធេន ជ្រៀ ភេទប្រុស អាយុ៣២ឆ្នាំ ភេទប្រុស ទីលំនៅភូមិ-ឃុំព្រៃព្នៅ ស្រុក ពារាំងខេត្ត ព្រៃវែង (របួសធ្ងន់) ។
៣.ឈ្មោះ យាន ឡោះ ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅ ភូមិសូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសធ្ងន់) ។
៤.ឈ្មោះ យ៉ុង លឹម ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិ សូរវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង (របួសស្រាល) ។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។

ករណីខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញលោកបានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេត ដើម្បីធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយពេលក្រោយតាមនីតិវិធីផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់