ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៦នាក់ ក្រោយពីធ្វើសកម្មភាពឆក់ IPHONE 6

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការណ៍ជាមួយកម្លាំងកងរាជអាវុធខណ្ឌ៧មករា ក្រោយពីឮជនរងគ្រោះស្រែកចោៗ ក៏បានដេញប្រផាប់ប្រភីងរហូតក្រុមជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួន និងបើកគេចខ្លួន  ទើបកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿងម៉ាកសងសេ១២៥ គ្មានស្លាកលេខ និងម៉ូតូ១គ្រឿងម៉ាកនិច គ្មានស្លាកលេខ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចការ៉ាសសាំងសូគីមិច នៅតាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានមាន ឈ្មោះ ចាន់ រស្មី អាយុ១៧ឆ្នាំ មុខរបរលក់បន្លែនៅផ្សារដើមគរ ស្នាក់នៅផ្ទះជួលម្ដុំច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បាអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ មិន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកឃ្លាំងលក់រថយន្ត ស្នាក់នៅផ្ទះលេខ២៣២ ផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកគុប ពណ៌ទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ ១ភ-៧៩៥៧ ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចមុខផ្សាឃ្លាំងរំសេវ ស្រាប់តែមានក្រុមជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូ៣គ្រឿង ហើយជនសង្ស័យ២នាក់ ដែលជិះម៉ូតូនិច បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក iPhone6 ពីហោប៉ាវអាវ របស់គាត់ រួចបាននាំគ្នាជិះគេចខ្លួន ពេលនោះគាត់ក៏បានជិះតាមពីក្រោយជនសង្ស័យរហូតមកដល់ចំណុចការ៉ាសសាំង សូគីមិច នៅតាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ពេលនោះក្រុមជនសង្ស័យឈប់ចាក់សាំង គាត់ក៏បានជិះម៉ូតូបំបុក ម៉ូតូជនសង្ស័យ ម៉ាកនិចឲ្យដួល ហើយបានស្រែកឆោឡោ ដឹងដល់កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងល្បាតក្នុងមូលដ្ឋាន ដេញជួយអន្តរាគមន៍ភ្លាមៗ ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម៉ូតូ១គ្រឿងម៉ាកសងសេ១២៥ គ្មានស្លាកលេខ ចំណែកកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ម៉ូតូបាន១គ្រឿងម៉ាកនិច គ្មានស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីធ្វើការសួរនាំចាត់ការតាមនីតិវីធី៕

photo_2016-09-22_15-50-24

photo_2016-09-22_15-50-14

photo_2016-09-22_15-50-16

photo_2016-09-22_15-50-18

photo_2016-09-22_15-50-19

photo_2016-09-22_15-50-21

មតិយោបល់