-ធ្វើដំណើរទៅ ភូកេត ជាមួយតម្លៃដ៏ពិសេស ចាប់ពី៥៥ដុល្លារ ក្នុងមួយជើង
ទីក្រុងបាងកក-១៩ កញ្ញា ២០១៦ ៖ AirAsia កំពុងបើកផ្លូវហោះហើរថ្មីមួយទៀតពីជើងហោះហើរដែលមានមូលដ្ឋាននៅខេត្តសៀមរាបរបស់ខ្លួនដោយធ្វើការហោះហើរត្រង់រាល់ថ្ងៃទៅ ភូកេត ប្រទេសថៃ ដែលនាំឲ្យ AirAsia ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ជូនការតភ្ជាប់នេះ ហើយក៏ជឿជាក់ដែរថា អ្នកដំណើរអន្តរជាតិ នឹងពេញចិត្តចំពោះឱកាសធ្វើដំណើរទៅកាន់ទិសដៅដ៏ពេញនិយមបំផុតរបស់ពិភពលោកទាំងពីរនេះ។ ផ្លូវហោះហើរថ្មីនេះកំពុងត្រូវបានណែនាំជូនអ្នកដំណើរដោយភ្ជាប់មកជាមួយតម្លៃដ៏ពិសេសចាប់ពី៥៥ដុល្លារសម្រាប់ការធ្វើដំណើរមួយជើង។ អតិថិជនអាចកក់ទុកបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ២ តុលា ២០១៦ សម្រាប់ការធ្វើដំណើរពីថ្ងៃ ៧ វិច្ឆិកា ២០១៦ ដល់ថ្ងៃ ២៨ តុលា ២០១៧។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.airasia.com។
លោក Tassapon Bijleveld នាយកប្រតិបត្តិក្រុមហ៊ុន Thai AirAsia បានពន្យល់ថា ភូកេត និង សៀមរាប គឺជាទិសដៅធ្វើដំណើរដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ជាពិសេសសម្រាប់អ្នកដំណើរជនជាតិ អាមេរិក អឺរ៉ុប និង អាស៊ី ដែលទិសដៅនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ តាមរយៈការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលបើកជើងហោះហើរ ភូកេត-សៀមរាប AirAsia ជឿថាខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តំបន់ទាំងពីរនេះ ហើយជួយឱ្យអាស៊ានស្ថិតនៅកាន់តែជិតគ្នាថែមទៀត។
“គោលបំណងរបស់ AirAsia គឺបង្កើតបណ្តាញជើងហោះហើរឲ្យកាន់តែធំទូលាយ និងបើកឱកាសថ្មីៗឲ្យកាន់តែច្រើននៅក្នុងតំបន់អាស៊ាន។ ផ្លូវហោះហើរ ភូកេត-សៀមរាប ឆ្លើយតបចំពោះគោលបំណងរបស់យើងបានយ៉ាងពេញលេញ។ ជើងហោះហើរថ្មីនេះ អនុញាតឲ្យគ្រប់គ្នាដែលនៅ ភូកេត អាចធ្វើទៅកាន់ទីក្រុងបេតិកភណ្ឌពិភពលោកគឺ ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្តដ៏អច្ឆរិយៈ និងប្រាសាទបាយ័នដែលអស្ចារ្យមិនចាញ់គ្នាឡើយ។ នេះនៅមិនទាន់និយាយដល់កន្លែងកម្សាន្តពេលរាត្រីដ៏ពិសេសរបស់ខេត្តសៀមរាបផង។ លោក Tassapon បន្ថែម។
ស្របគ្នានេះដែរ ផ្លូវហោះហើរថ្មីនេះក៏នឹងនាំអ្នកដំណើរពី សៀមរាប ទៅ ភូកេត វិញផងដែរដើម្បីរីករាយនឹងកន្លែងកម្សាន្តពេលរាត្រី រួមជាមួយទិដ្ឋភាពនៃសមុទ្រដ៏ស្រស់ស្អាតគួរជាទីលំហែរអារម្មណ៍។
អតិថិជនអាចកក់ផ្លូវហោះហើរថ្មីនេះ បានហើយក្នុងតម្លៃពិសេសចាប់ពី៥៥ដុល្លារប៉ុណ្ណោះសម្រាប់ការធ្វើដំណើរមួយជើង។ កក់ពីថ្ងៃនេះរហូតដល់ថ្ងៃ ២ តុលា ២០១៦ សម្រាប់ការធ្វើដំណើរពីថ្ងៃ ៧ វិច្ឆិកា ២០១៦ ដល់ ២៨ តុលា ២០១៧។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីពិសេសនេះ និងការកក់ទុក សូមចូលទៅ www.airasia.com។
Thai AirAsia បច្ចុប្បន្នធ្វើប្រតិបត្តិការលើជើងហោះហើរនៅក្នុងតំបន់អាស៊ាន ដោយធ្វើដំណើរតាមផ្លូវហោះហើរចំនួន ១៥ ទៅកាន់ប្រទេសចំនួន៧។ ជើងហោះហើរត្រង់រាល់ថ្ងៃចំនួន៣ របស់ក្រុមហ៊ុនអាកាសចរណ៍នេះពី បាងកក ទៅ សៀមរាប រក្សាបាននូវកត្តាផ្ទុកប្រមាណពី ៨៥ ទៅ ៩០% រាល់ឆ្នាំ ហើយក៏ស្ថិតក្នុងផ្លូវហោះហើរដែលពេញនិយមបំផុតរបស់ AirAsia នៅក្នុងតំបន់អាស៊ានផងដែរ៕
មតិយោបល់