ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែងបារាំងដ៏ល្បីឈ្មោះដែលកំពុងមានផ្ទៃពោះ ចេញមុខទាត់ចោលពាក្យថា ខ្លួនជាអ្នកបំបែកគ្រួសារ Angelina Jolie

អាមេរិក: បន្ទាប់ពីមានព័ត៌មានចោទប្រកាន់ថា តារាសម្ដែងបារាំង នាង Marion Cotillard ជាមាជ្រាតជ្រែក រឿងក្រុមគរួសារ Angelina Jolie ឥឡូវនាងបានផ្ដល់បទសម្ភាសថា នាងសូមបដិសេធទាំងស្រុងថា នាងមិនមាន ជាប់ពាក់ព័ន្ធមាននាមជាអ្នកទី៣ រវាង Angelina Jolie និង Brad Pitt ហើយនាងក៏បួងសួង សូវសេចក្តីសុខសាន្ដ ដល់អ្នកទាំងពីរក្នុងរឿង ស្របពេលដែលនេះនាងបានអះអាង ថានាងមានផ្ទៃពោះ ជាមួយនឹងគូស្នេហ៍ប្រុសរបស់នាង។ នេះយោងតាមគេហទំព័រ Channel News Asia នៅថ្ងៃទី២២ ខែកញ្ញា ។

នាង Marion Cotillard បានចេញមុខបកស្រាយឡើង បន្ទាប់ពីមានសារព័ត៌មានបានចោទប្រកាន់នាងថា ជាជនទីបីជ្រាតជ្រែក រឿងក្រុមគរួសារ Angelina Jolie បន្ទាប់មកនាង បានបង្ហោះនៅលើ IG ជាសារមួយ ក្រោយពី Angelina Jolie និង លោក Brad Pitt មានរឿងក្ដីក្ដាំកន្លងមួយថ្ងៃថា «នៅក្នុងស្ថានភាពនេះ ពាក្យចចាមអារ៉ាម ដែលបានចោទមកលើរូបនាងខ្ញុំ ពិតជាធ្វើឱ្យប៉ះពាល់ដល់គូស្នេហ៍ ដែលរូបនាងខ្ញុំកំពុង ស្រលាញ់ នេះហើយជាពាក្យដែលខ្ញុំត្រូវតែ និយាយ»។

Marion Cotillard បន្ថែមទៀតថា «កាលពីប៉ុន្មានឆ្នាំមុន នាងខ្ញុំបានជួបបុរសម្នាក់នៅក្នុងជីវិតរបស់នាងខ្ញុំ គាត់គឺជាឪពុកកូនប្រុសរបស់នាងខ្ញុំ ហើយពួកយើងកំពុងទន្ទឹមរង់ចាំថ្ងៃចាប់កំណើតរបស់កូន។ គាត់ជាបុរស តែម្នាក់ដែលនាងខ្ញុំ ស្រឡាញ់ និងជាមិត្តដ៏ប្រសើរបំផុត សម្រាប់នាងខ្ញុំ ហើយក៏ជាមនុស្សប្រុសតែម្នាក់គត់ ដែលនាងខ្ញុំចង់រួមមេត្រី»៕

marion-cotillardbradpitt-angelinajolie-092216

មតិយោបល់