ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រគល់ម៉ូតូកង់បីចំនួន១០គ្រឿង ដល់អង្គភាពរបើសក្រុងនៃមន្ទីរសាធារណការនិងដឹកជព្ជូនរាជធានីភ្នំពេញ ដែលការប្រគល់នេះធ្វើឡើងដើម្បីអន្តរាគមន៍កើបដីកំណកដីនៅលើទ្រូងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាឲ្យរាជធានីកាន់តែមានសោភណ្ឌភាពមួយកម្រិតទៀត ។ពិធីប្រគល់នេះត្រូវបានធ្វើឡើងកាលព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ។
លោកសាំ ពិសិដ្ឋនាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ខែកញាឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូកង់បី ចំនួន១០គ្រឿង ដល់អង្គភាពរបើសក្រុងនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រាប់អន្តរាគមន៍កើបដីកំណកទ្រូងផ្លូវនានាក្នុងរាជធានីភ្នំពេញ៕
មតិយោបល់