ភ្នំពេញៈ សាលាឆាន់ដ៏ធំមួយខ្នងត្រូវបានបាក់ស្រុតនិងរលំស្ទើរតែទាំងស្រុងទៅហើយ ក្រោយពីបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅក្នុងវត្តមហាមន្ត្រីនោះ និងមិនបានបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ កាលពីវេលាម៉ោង២និង១០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើល ដោយសារតែសាលាឆាន់ដ៏ធំខាងលើក្នុងវត្តមហាមន្ត្រី បានប្រេះធ្នឹមកាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះសាលាឆាន់នោះបានបាក់ស្រុត និងបណ្តាលឲ្យរងការខូចខាតស្ទើរតែទាំងស្រុងទៅហើយ និងមិនបានបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
គួបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ មានហេតុការណ៍មួយបានកើតឡើង ធ្វើឲ្យមានការភា្ញក់ផ្អើលយ៉ាងខ្លាំងទៅដល់ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនកំពុងតែធ្វើចង្ហាន់ថ្ងៃត្រង់នោះ បានរត់ចែកជើងគ្នា ដោយសារតែការប្រេះធ្នឹមសាលាឆាន់ដ៏ធំនោះ សំណាងព្រះសង្ឃបានធ្វើការបិទទ្វារចោលឈប់ឲ្យមនុស្សចេញចូលទាន់ពេលវេលា បើមិនដូច្នោះទេមិនដឹងជាបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សប៉ុន្មាននាក់នោះទេ ក្នុងនោះដែរព្រះសង្ឃក៏បានធ្វើការអំពាវនាវរកសប្បុរសធម៌ជួយកសាងឡើងវិញផងដែរ ៕
មតិយោបល់