ភ្នំពេញៈ ឯកអគ្គរដ្ឋទូតនៃ សហភាពអឺរ៉ុប (EU) លោក George Edgarនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៦ បានដឹកនាំកិច្ចពិភាក្សា មួយស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយនឹងក្រុមនិស្សិតនៅ សាកលវិទ្យាល័យបញ្ញាសាស្រ្តនៃកម្ពុជា (PUC) ចំនួនប្រមាណ ៣០០ រូប។
គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្ហាញពីផលវិបាកនៃការ ប្រែប្រួលអាកាសធាតុ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ សហភាពអឺរ៉ុបក្នុងការប្រយុទ្ធប្រឆាំងនឹងវា។ ក្នុងនោះ ឯកអគ្គរដ្ឋទូត George Edgarបានលើកឡើងជាពិសេសអំពីកិច្ចព្រមព្រៀងទីក្រុង ប៉ារីសកាលពី ខែ ធ្នូ ឆ្នាំ ២០១៥ ដែលជាកិច្ចព្រមព្រៀងស្តីពី អាកាសធាតុពិភពលោកទីមួយដែលភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ជា លក្ខណៈសកលពុំធ្លាប់មានពីមុនមក បានដាក់ចេញនូវផែនការ សកម្មភាពជាសកល ដើម្បីតាមដានស្ថានភាពអាកាសធាតុ ពិភពលោក ធ្វើយ៉ាងណាបញ្ចៀសការប្រែប្រួលអាកាសធាតុ ដ៏គ្រោះថ្នាក់នេះ តាមរយៈការកម្រិតការឡើងកម្ដៅផែនដី ឲ្យនៅទាបជាង ២ អង្សាសេ។
ឯកអគ្គរដ្ឋទូត George EDGAR បានមានប្រសាសន៍ថា “សហភាពអឺរ៉ុប មិនត្រឹមតែអ្នក ដឹកនាំពិភពលោកក្នុងការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងជាអ្នកផ្តល់ជំនួយឥត សំណងធំបំផុតលើពិភពលោកចំពោះហិរញ្ញប្បទានអាកាសធាតុ អន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងមានបទពិសោធន៍ជាងពីរទសវត្សរ៍ មកហើយនៅក្នុងការរៀបចំ និង អនុវត្តគោលនយោបាយ អាកាសធាតុប្រកបដោយមហិច្ឆិតា ដូចនេះ យើងបានត្រៀមខ្លួនរួច ជាស្រេចក្នុងការចែករំលែក បទពិសោធន៍ និងចំណេះដឹងរបស់ យើងដើម្បីជាប្រយោជន៍ដល់ប្រទេសផ្សេងទៀត”។
សហភាពអឺរ៉ុប មានការប្ដេជ្ញាខ្ពស់ក្នុងការគាំទ្រប្រទេសកម្ពុជា និង បណ្ដាប្រទេសងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុផ្សេងៗ ទៀតដើម្បីរៀបចំផែនការអាកាសធាតុថ្នាក់ជាតិ និងធ្វើការប្រែក្លាយ ឲ្យទៅជាសេដ្ឋកិច្ចធន់នឹងអាកាសធាតុកាបូនទាប។
នៅកម្ពុជា សហភាពអឺរ៉ុប បាននិងកំពុងធ្វើការគាំទ្រនូវគម្រោងជា ច្រើនដែលទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុ ក្នុងនោះរួមមាន កម្មវិធីសម្ព័ន្ធភាពប្រែប្រួល អាកាសធាតុកម្ពុជា (CCCA) កម្មវិធីប្រធានបទបរិស្ថាន និង ធនធានធម្មជាតិ (ENTRP) កម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន ពីការបាត់បង់ព្រៃឈើ និងការសឹករេចរឹលព្រៃឈើ (REDD+) និង ផែនការសកម្មភាពគម្រោងអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម (FLEGT)៕
មតិយោបល់