ភ្នំពេញៈ ក្នុងខណៈពេលពិធីកាន់បិណ្ឌទី៧ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិក កម្មករ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បាននិមន្តព្រះសង្ឃសម្ដែងនូវព្រះបរិត្តិរាប់បាត្រនិងបង្ស័កូល ឧទ្ទិសបុណ្យកុសល ជូនបុព្វការីជន ទាំងប្រាំពីរសណ្ដាន និងក្នុងសង្សារវដ្ដទាំងអស់ ។
ក្នុងពិធីនិមន្តព្រះសង្ឃសម្ដែងនូវព្រះបរិត្តិ និងបង្ស័កូលនោះ មានការអញ្ជើញ ចូលរួមពីសំណាក់លោក សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក មន្ទីរពេទ្យកាល់ម៉ែត, លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយករងមន្ទីរ ពេទ្យកាល់ម៉ែត, លោកសាស្ត្រាចារ្យ ញ៉ែម សូភឿន ទីប្រឹក្សាថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត និងអស់លោក លោកស្រីជាសា ស្ត្រា ចារ្យ មន្ត្រីរាជការ បុគ្គលិក កម្មករ-កម្មរិនីទាំងអស់របស់មន្ទីរពេទ្យកាល់ម៉ែត ។
ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបុគ្គិលទាំងអស់ បានចូលបច្ច័យកសាង ១លានរៀល និងបច្ច័យបង្ស័កូលចំនួន ១,៣២៣,០០០រៀល ប្រគេនចំពោះព្រះសង្ឃដែលបាននិមន្តមកសម្ដែងព្រះបរិត្តិ ក្នុងកម្មវិធីនោះផងដែរ ។
គួរំលឹកថាតាមទំនៀមចាស់ពីបរម បុរាណមកនៅថ្ងៃ១កើតខែអស្សុជនេះ ពុទ្ធបរិស័ទនាំគ្នាធ្វើពិធី ជូន ដំណើរ ព្រលឹងដូនតាត្រឡប់ទៅទីឋានដើមវិញ។ ពិធីកាលពីសម័យមុនធ្វើរយៈពេល ៣ខែទាក់ទងនឹងការថយចុះនៃកិច្ច ទំនុកបម្រុង និច្ចភត្ត ភិក្ខុសង្ឃ ក្នុង រដូវ ចូលវស្សាបីខែ ដែលប្ដូរមកនៅ ត្រឹម ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ រយៈពេលតែ១៥ថ្ងៃនាសម័យនេះ ៕
មតិយោបល់