ព័ត៌មានជាតិ

Update ៖ បែកធ្លាយអ្នកកាងបទល្មើសខណៈសមត្ថកិច្ចនគរបាលស្រុកកោះធំចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់

កណ្តាលៈ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាល​ខេត្​តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបបទល្មើសនេសាទ នៅលើផ្ទៃទឹក ស្ថិតនៅឃុំ​ព្រែក​ជ្រៃ ដោយឃាត់ខ្លួនដែលជនជាតិវៀតណាមចំនួន៤នាក់ និងរឹបអូសបានឧបករណ៍នេសាទដោយខុសច្បាប់ជាច្រើន ប៉ុន្តែខណៈកម្លាំងសមត្ថកិច្ច​កំពុងអនុវត្តវិធានការណ៍លុបបំបាត់បទល្មើសក៏ស្រាប់បែកធ្លាយមានអ្នកខឹងសម្បារថានគរបាលលូកដៃមកបង្ក្រាបបទល្មើសជលផលដែលជាដែនសមត្ថកិច្ចរដ្ឋបាលជលផល។

តែយ៉ាងណាលោក លឹម សុគន្ថាព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ថាប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅស្រុក កោះធំរបស់​សមត្ថ​កិច្ច នគរបាលស្រុកកោះធំមានបញ្ជាពីលោកអភិបាលខេត្ត និងរូបលោក(ព្រះរាជអាជ្ញា)បន្ទាប់ពីមានសេចក្តីរាយការណ៍មានបទល្មើសនេសាទកើត​ឡើងច្រើនហើយ​ជំនាញជលផលក៏ត្រូវសហការ។

សូមបញ្ជាក់ថាប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តនិងជា​ប្រធាន​ការិយាល័យ​កណ្តាលប្រឆាំងបទល្មើសក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តនិងកាបញ្ជាដ៏ម៉ឺងម៉ាត់របស់​លោក​អភិបាល​ខេត្តកណ្តាលដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល។

អធិការនគរបាលស្រុកកោះធំ លោកវរសេនីយ៍ឈឿន ប៊ុនឆន បានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់យ៉ាងច្រើន ដែលភាគច្រើនលបនិងព្រួល ត្រូវបានកម្លាំងរបស់លោក សហការជាមួយកម្លាំងជំនាញនគរបាលខេត្តរកឃើញ ហើយធ្វើការដកហូតតែម្តង ដែលត្រូវក្រុមឈ្មួញ ភាគច្រើនជា​ជនជាតិ​វៀតណាម បានដាក់ពង្រាយដើម្បីចាប់ត្រី។

បើតាមលោក ឈឿន ប៊ុនឆន សម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ជិត១០នាក់ផងដែរ ដើម្បីបន្តការ​សួរ​នាំ ពីសកម្មភាពដាក់ឧបករណ៍នេសាទខុសច្បាប់ទាំងនេះ។

មន្រ្តីនគរបាលម្នាក់ ដែលចូលរួមប្រតិបត្តិការនេះ បានលួចបង្ហើបថា នៅពេលចុះបង្ក្រាបស្រាប់តែខាងក្រុមមន្រ្តីជលផល ខឹងយ៉ាងខ្លាំងថា រំលោភដែន​សមត្ថកិច្ចរបស់ខ្លួន រហូតមានការរាយការណ៍ទៅកាន់លោកអភិបាលខេត្ត និងព្រះរាជអាជ្ញាទៀតផង តែត្រូវបានស្តីបន្ទោសត្រឡប់មកវិញ ពីព្រោះនេះជាបទ​ល្មើសជាក់ស្តែង ហើយមន្រ្តីនគរបាល ក៏ជាមន្រ្តីនគរបាលយុត្តិធម៌ផងដែរ ដូច្នេះគឺអាចបង្ក្រាបបាន៕

បទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទបទល្មើសនេសាទ

https://youtu.be/lnlGBTj1k0U

មតិយោបល់