សេអ៊ូលៈ កូរ៉េខាងត្បូងបានកោះហៅក្រុមហ៊ុន Samsung មកសួរនាំទាក់ទងនឹងបញ្ហាសុវត្ថិភាពទៅលើការប្រើប្រាស់ Galaxy Note 7 បន្ទាប់ពីបានផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ដោយនៅក្នុងប្រទេសនេះផ្ទាល់ក៏តើមានច្រើនករណីផងដែរ។
សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃនេះថា ទីភ្នាក់ងារមាត្រដ្ឋាន (ស្ដង់ដារ) សម្រាប់បច្ចេកវិទ្យារបស់កូរ៉េខាងត្បូង បានចេញសេចក្ដីប្រកាសកោះហៅក្រុមហ៊ុន Samsung ឲ្យចូលខ្លួនមកពន្យល់ និងបញ្ជាក់បន្ថែមទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ នៅមុនពេលក្រុមហ៊ុនផលិតស្មាតហ្វូនយក្សមួយនេះ ចាប់ផ្ដើលផ្លាស់ប្ដូរ Galaxy Note 7 ឲ្យអតិថិជននៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ។
នៅក្នុងសេចក្ដីប្រកាសនោះ ខាងទីភ្នាក់ងារក៏បានណែនាំឲ្យក្រុមហ៊ុន Samsung ធ្វើការតេស្ដថ្ម Galaxy Note 7 ជាមួយនឹងកាំរស្មី X-ray មុនពេលចេញលក់ម្ដងទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung បានជួបបញ្ហារឿង Galaxy Note 7 ផ្ទុះឆេះ ពេលកំពុងសាកថ្ម ហើយបញ្ហានេះក៏បានធ្វើឲ្យប្រាក់ចំណូល Samsung ធ្លាក់ចុះ ៥ពាន់លានដុល្លារអាមេរិកផងដែរ៕
មតិយោបល់